ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន៣ នាក់ ករណីលួចម៉ូតូចំនួន ៣ គ្រឿង

ចែករំលែក៖

ខេត្តប៉ៃលិន៖ស្របតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៩:០០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលការរាយការណ៍ពីប្រជាលរដ្ឋថា មានករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខរដ្ឋ១៧១-៥៧៩៤ សេរីឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងឡេីងទៅលេីភ្នំយ៉ាត ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយ កម្លាំងនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានចុះស៊េីបអង្កេត និងស្រាវជ្រាវនៅជុំវិញទីតាំងខាងលេី រហូតប្រទះឃេីញ និងឃាត់រថយន្តសង្ស័យម៉ាកស្តារិច ពណ៌ប្រផេះ ពាក់ផ្លាកលេខបន្ទាយមានជ័យ2B-1833 ចំនួន១គ្រឿង មានជនជាតិចិន ចំនួន៣នាក់,ស្រី០០នាក់ រកឃេីញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ចំនួន១គ្រឿង នៅក្នុងរថយន្តខាងលេី គឺពិតជាម៉ូតូរបស់ជនរងគ្រោះដែលបានបាត់មុននេះបន្តិច ពិតប្រាកដមែន។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលេី ពួកគេគឺពិតជាបានធ្វេីសកម្មភាពលួចម៉ូតូពណ៌ក្រហម ខាងលេី ពិតប្រាកដមែន និងបានធ្វេីសកម្មភាពលួចកាច់កម៉ូតូ ចំនួន២គ្រឿងទៀត ដែលមានដូចខាងក្រោម៖

-លេីកទី១ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២០:០០នាទីយប់ ម៉ូតូម៉ាកSuzuki UD ពណ៌ខ្មៅ លាយក្រហមពាក់ផ្លាកលេខប៉ៃលិន1B-6790 នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-លេីកទី២ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២០:០០នាទីយប់ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ឡេីងតែមឆ្នាំ២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ1D-04 56 នៅចំណុចមុខរោងបុណ្យ ស្ថិតនៅភូមិវត្ត សសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-ក្រោយពីធ្វេីសកម្មភាពរួច ពួកគេបានយកម៉ូតូទាំង២គ្រឿង ដែលបានលួចពីលើកមុន(លួច២ករណី)យកយកទៅលាក់ទុកនៅក្នុងអាគារចិនមួយកន្លែង ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

-ក្រោយពីទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ កម្លាំងសមត្ថកិច្ចបានចុះទៅទីតាំងខាងលេី ឃេីញថាមានម៉ូតូចំនួន២គ្រឿង ដែលបានបាត់ នៅក្នុងទីតាំងនោះ ពិតប្រាកដមែន។

ជនសង្ស័យជាជនជាតិចិនចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ SHAN WENGE ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈEQ7554819 ស្នាក់នៅផ្ទះជួលភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

២-ឈ្មោះ ZHANG ZHENXI ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈES1773012 ស្នាក់នៅផ្ទះជួលភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៣-ឈ្មោះ YUAN SHENG HUA ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(គ្មាន)ស្នាក់នៅផ្ទះជួលភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

+វត្ថុតាងចាប់យករួមមាន៖

– ម៉ូតូចំនួន៣គ្រឿង

១-ម៉ាក Honda dreams C125 ពណ៌ខ្មៅ លេខម៉ាសុីន8284894 ឡើងតែមសេរីឆ្នាំ២០១៤។

២-ម៉ាក Suzuki UD ពណ៌ខ្មៅលាយក្រហម លេខម៉ាសុីន327079។

៣-ម៉ាក Honda dreams 125 ពណ៌ក្រហម ពាក់ផ្លាកលេខរដ្ឋ17 1-5794 សេរីឆ្នាំ២០២០

-រថយន្តចំនួន១គ្រឿងម៉ាកស្តារិច ពណ៌ប្រផេះ ពាក់ផ្លាកលេខ បន្ទាយមានជ័យ2B-1833

-ដែកចុងស្រួចមានរាងជាអក្សរ(T)សង្ស័យជាឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោម៉ូតូ ចំនួន៥ដេីម

-ទូរស័ព្ទដៃ ចំនួន៤គ្រឿង

១-ម៉ាក iPhone13 ពណ៌ស ចំនួន១គ្រឿង

២-ម៉ាក HONOR ពណ៌ទឹកប្រាក់ ចំនួន១គ្រឿង

៣-ម៉ាក HUAWEI ពណ៌ខ្មៅ ចំនួន២គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖