ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងត្រូវបានកម្លាំងជំនាញក្របួចបានចំនួន៧ នាក់ យកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មុខសញ្ញាក្មេងទំនើង ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដែលបានរត់គេចសំងំលាក់ខ្លួន ត្រូវបានកម្លាំងជំនាញក្របួចបានចំនួន ០៧នាក់ យកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក រ៉ា ប៉ូរ៉ាន់ឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្ត នគរបាល នៃអធិការដ្ឋាននគរបាលស្រុកតំបែរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន០៧នាក់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី

ដោយឡែកជនសង្ស័យចំនួន០១នាក់ បានការសម្រប សម្រួលនិតិវីធីពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឲ្យកម្លាំងជំនាញប្រគល់ឈ្មោះ ឡេង ស៊ុយ ទ្រី ភេទប្រុស អាយុ១២ឆ្នាំ ៩ខែ ជាអនីតិជនក្រោម ១៤ឆ្នាំ រស់នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបន្តនីតិវិធី ៕


ចែករំលែក៖