ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបញ្រ្ចាស់ផ្លូវទៅបុករថយន្តកំពុងធ្វេីដំណេីរ​ បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូបញ្រ្ចាស់ផ្លូវត្រូវរថយន្តមួយគ្រឿងម៉ាកALPHARDបើកមកផ្លូវត្រង់បុកពេញទំហឹងអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ​  និងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៣:១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៦ ចំណុចបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1P-6026 ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទាំងបញ្រ្ចាស់ផ្លូវ ក៏ជ្រុលទៅបុកជាមួយនិងរថយន្តម៉ាកALPHARD មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CI-8071 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកផ្លូវត្រង់ទិសដៅបញ្រ្ចាស់គ្នាពីជើងទៅត្បូងចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្តបានចុះគេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖