ក្រុងប៉ោយប៉ែត ៖ មើលតាមវីដេអូ អាចលោកអធិការរង រូបនេះស្រវឹងទាំងថ្ងៃ គឺបើកឡានរ៉េចង្កូតចូលទៅផ្លូវខាងជនរងគ្រោះបើកម៉ូតូ រួចបុកពេញទំហឹង ! ធ្វើដូចជាមិនដឹងរឿងអី បើកបន្តបណ្តើរគេចពីកន្លែងកើតហេតុយ៉ាងព្រងើយ ។
សូមជម្រាបថា ៖ រថយន្ត កាមរី បាឡែន របស់អធិការ រងក្រុងប៉ោយប៉ែត ទទួល បន្ទុក ការងារ សន្តិសុខ បេីករថយន្តរ៉េចង្កូតបុកមនុស្សបណ្ដាលឱ្យរងរបួសហេីយបេីករត់គេចខ្លួន ។ ហេតុការណ៍ បង្ករគ្រោះថ្នាក់ ចរាចរណ៍ នេះ កេីតឡេីងនៅវេលាម៉ោង ០១នឹង៤០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់។
ប្រភពពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងម៉ូតូបានធ្វើដំណើរពីជើងមកត្បូងបញ្ច្រាស់ទិសគ្នាជាមួយនឹងរថយន្ត លុះមកដល់កន្លែងហេតុខាងលើ គេឃើញរថយន្តរេចង្កូតមកបុកម៉ូតូយ៉ាងពេញទំហឹង គេសង្ស័យថាម្ចាស់រថយន្តស្រវឹងឫក៏អាចមើលទូរសព្ទ ក្រោយពីបង្ករគ្រោះថ្នាក់រួច បើករថយន្តរត់គេចខ្លួនបាត់តែម្តង ។
ករណីខាងលើនេះអ្នកព័ត៌មានយើងនៅមិនទាន់ទំនាក់ទំនង សុំការបំភ្លឺពីលោកអធិការរងខាងលើបានឡើយ ។ ដូច្នេះចាំមើល ខ្លួនជាមន្ត្រីអនុវត្តច្បាប់ ហើយបំពានច្បាប់ អាចរួចខ្លួនពីសំណាញ់ច្បាប់ ឬត្រូវទទួលការអនុវត្តពិន័យរដ្ឋបាលពីអង្គភាព ឈានដល់បណ្តេញចេញពីក្របខ័ណ្ឌ ? ៕

ដោយ ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច