ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកនាំគ្នាទៅទិញកាំភ្លើងមុនពេលបោះឆ្នោតមកដល់

ចែករំលែក៖

ចំនួនកាំភ្លើងត្រូវបានពលរដ្ឋអាមេរិក ទិញនៅក្នុងខែតុលានិងដើមខែវិច្ឆិកានេះកើនឡើងខ្ពស់លើសពីការស្មាននៅពេលដែលការបោះឆ្នោតឈានជិតមកដល់។ សារព័ត៌មាន Sputnik កាលពីថ្ងៃទី៣ ខែ វិច្ឆិកាបានផ្សាយថា មានកាំភ្លើងរហូតដល់ ទៅ២,៣លានដើមត្រូវបានចុះឈ្មោះប្រើប្រាស់ស្របច្បាប់នៅអាមេរិកក្នុងខែតុលាកន្លងមក។ នេះជាតួលេខខ្ពស់បំផុតមិន ធ្លាប់មានក្នុងពេលដែលការបោះឆ្នោតអាមេ រិកជិតចូលមកដល់។

សរុបមានកាំភ្លើងដល់ទៅ២.៣៣៣.៣៥៩ដើមឆ្លងកាត់ការត្រួតពិនិត្យ គឺកើនឡើង ជាង៣៥០.០០០ដើម បើប្រៀបធៀបនឹង ខែមុននេះ។ ប៉ុន្តែតាមការប្រកាសរបស់ក្រុម FBI តួលេខនៃការត្រួតពិនិត្យមិនប្រាកដ ១០០ភាគរយឡើយដោយសារមានពលរដ្ឋ ជាច្រើនមិនបានយកកាំភ្លើងមកឲ្យសមត្ថកិច្ចពិនិត្យ និងទទួលស្គាល់ពីអាជ្ញាធរ។

ចំនួនពលរដ្ឋអាមេរិកទិញកាំភ្លើងកើនឡើងបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខអាមេរិក ជាពិសេសគឺនៅពេលបោះឆ្នោតខ្លាចមានការបាញ់ប្រហារកើតឡើង។

គោលនយោបាយប្រើប្រាស់កាំភ្លើងនៅអាមេរិកដែលស្នើឡើងដោយលោក អូបាម៉ា ពេលនេះជិតបញ្ចប់អាណត្តិទៅហើយតែមិនទាន់បានអនុម័តនៅឡើយ។

អ្វីដែលចាប់អារម្មណ៍នោះគឺបេក្ខភាពប្រធានាធិបតី ហ៊ីលឡារី គ្លីនតុន ប្រឆាំងទៅនឹងការប្រើប្រាស់កាំភ្លើងខុសច្បាប់។ ចំណែកលោក ដូណាល់ ត្រាំ បែរជាគាំទ្រឲ្យមានការប្រើប្រាស់កាំភ្លើងទោវិញ។

កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាន លើកឡើងថា លោកស្រី ហ៊ីលឡារី គ្លីនតុន អាចនឹងត្រូវគេបាញ់សម្លាប់ដោយសារតែការប្រឆាំងនឹងការប្រើប្រាស់កាំភ្លើងជា ប្រពៃណីរបស់អាមេរិកនោះ។

ការបាញ់ប្រហារនៅអាមេរិកកើតឡើងជាញឹកញាប់ដោយមិនមែនជាការវាយ ប្រហារដោយភេរវកម្មឡើយគឺជាការបាញ់ប្រហារដោយពលរដ្ឋអាមេរិកផ្ទាល់។ កាល ពីថ្ងៃទី២ ខែវិច្ឆិកា ជនសង្ស័យម្នាក់ត្រូវបាន ចាប់ខ្លួនក្រោយបានសម្លាប់មន្ត្រីប៉ូលីស២នាក់នៅក្នុងទីក្រុង Lowa ក្រោយរយៈពេល ២ម៉ោងនៃហេតុការណ៍ និងបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង។

ក្រុមការងារស៊ើបអង្កេតជឿជាក់ថា បុរស វ័យ៤៦ឆ្នាំដែលមានឈ្មោះថា Michael Greene បានធ្វើការបាញ់ប្រហារសម្លាប់ មន្ត្រីប៉ូលិស២នាក់ដែលមានឈ្មោះ Justion Martin និង Anthony Berminio នៅពេល ដែលពួកគេកំពុងអង្គុយនៅក្នុងរថយន្ត ប៉ូលិសនាវេលាម៉ោងប្រមាណជា១០ព្រឹកថ្ងៃពុធ។

នៅពុំទាន់មានការសាកសួរបន្ថែមណាឲ្យបានច្បាស់លាស់អំពីមូលហេតុដែល បណ្តាលឲ្យជនសង្ស័យរូបនេះបានធ្វើការវាយប្រហារមកលើមន្ត្រីប៉ូលិសអាមេរិកទាំង ២នាក់ឡើយ ប៉ុន្តែកាលពី២សប្តាហ៍មុន ក្រុមប៉ូលិសបានចុះធ្វើអន្តរាគមន៍ដើម្បី ដេញបុរសរូបនេះចេញពីទីលានប្រកួត បាល់មួយរបស់សាលារៀនមួយកន្លែង។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន បានវាយ ប្រហារ ទៅលើគូបដិបក្ខ គឺលោក ដូណាល់ ត្រាំ ដោយបញ្ជាក់ទៅរូបគាត់ថា ជា «មនុស្សដែលពូកែសម្លុតគំរាមកំហែងគេ» ដែលនេះកើតចេញ ពីការរិះគន់ទាំងឡាយ តាមរយៈការមើលឃើញរបស់ពួកគេ ។

លោក គ្លីនតុន បានថ្លែងថា លោក ត្រាំ ក្នុងរយៈពេល៣០ឆ្នាំ ជាប្រវត្តិសាស្ត្រនៃ ការ «ខំប្រឹងប្រែងយ៉ាងខ្លាំងដែលធ្វើឲ្យ អាប់ឱនកិត្តិយសមានការជេរប្រមាថ និង ប្រើកម្លាំងបំពានលើ» ស្ត្រីភេទទាំងឡាយ។

ទន្ទឹមនឹងនេះដែរ លោក ត្រាំ បានចោទ ទៅលោកស្រី គ្លីនតុន វិញថា «ពុករលួយ» ហើយបាននិយាយថា គាត់នឹង«បំផ្លាញ ដល់សុខភាពពលរដ្ឋអាមេរិកាំងជារៀងរហូត»។

លោកបានប្រាប់នៅមុនពេលអ្នកបោះឆ្នោតដល់លោកស្រី គ្លីនតុន ជាមួយនឹង «វិប្បដិសារីរបស់អ្នកទាំងអស់គ្នា» ពួកគេអាចផ្លាស់ប្តូរការបោះឆ្នោតរបស់ពួកគេនៅ ក្នុងរដ្ឋចំនួន៤បាន។

ភាពចម្រូងចម្រាសគ្នានេះបានកើត ឡើង ខណៈដែលមានការប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វាញនៅក្នុងចុងសប្តាហ៍រៀងៗខ្លួនដែលមានទស្សនៈលើកឡើងនៅតាមបណ្តាស្នាក់ការបោះឆ្នោតដើម្បីបង្ហាញអំពីការប្រជែងគ្នាយ៉ាងជិតស្និទ្ធតែម្តង។

ថ្លែងចេញពីរដ្ឋផ្លរីដាជាមួយនឹងការលេច ធ្លោរបស់អតីតបវរកញ្ញាឯកចក្រវាល Alicia Machado ដែលជាស្ត្រីដំបូងដោយបាន ប្រកាសថា លោក ត្រាំ បានហៅនាងជា «កញ្ញាម៉ាប់ៗ» ប៉ុន្តែនាងបាននិយាយលេងសើចអំពីទម្ងន់នោះលោកស្រី គ្លីនតុន បាន «រៀនសូត្រអំពីដំណើរថយក្រោយនៅ សាលាបឋមសិក្សាដែលថា វាមិនយល់ ទាស់អ្វីទេ សម្រាប់មនុស្សដែលប្រមាថគេយ៉ាងដូច្នេះនោះ»៕ ម៉ែវ សាធី

 

0013729e43191261dd3612


ចែករំលែក៖