ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អ្នកនយោបាយធំៗអ្នកឯកទេសសេដ្ឋកិច្ចនិងបណ្តាញព័ត៌មានទាំងអស់នឹងប្រឆាំង បើលោក ត្រាំ ជាប់ជាប្រធានាធិបតីអាមេរិក?

ចែករំលែក៖

កន្លងមកថ្មីៗនេះអតីតប្រធានាធិបតី អាមេរិកប៊ូស(ឪ)និងប៊ូសកូន ព្រមទាំង មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុង គណបក្សសាធារណរដ្ឋបានប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រី គ្លីនតុន បេក្ខ ភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យដោយសារតែមានអ្នក នយោបាយធំៗរបស់អាមេរិក ព្រមទាំងអ្នកឯកទេសសេដ្ឋកិច្ចលំដាប់ពិភពលោកជាច្រើននាក់ធ្លាប់ទទួលបានពានរង្វាន់ណូបែល សេដ្ឋកិច្ច បានព្រមានពីគ្រោះថ្នាក់ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី។ អ្វីដែលគួរឲ្យកត់ស្គាល់នាពេលនេះគឺបណ្តា សារព័ត៌មានដែលធ្លាប់គាំទ្រគណបក្ស សាធារណរដ្ឋបែរជាមកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន វិញម្តង។ ទាំងនោះ បញ្ជាក់យ៉ាងច្បាស់ថា លោក ត្រាំ ពិបាក ក្នុងការយកឈ្នះក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។

ក្នុងចំណោមសារព័ត៌មានធំៗនៅអាមេរិកក្នុងនោះមានទាំងទស្សនាវដ្តី The Eco- nomist របស់អង់គ្លេសក៏បានផ្សាយផងដែរ ថា ប្រសិនបើទស្សនាវដ្តីខាងលើមានសិទ្ធិបោះឆ្នោតនោះនឹងបោះឲ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន។ ក្រៅពីនេះនៅមានបណ្តាញ ព័ត៌មានជាច្រើនក៏បានលើកឡើងពីទស្សនៈ ដូចគ្នានោះដែរ។

ភាគច្រើនសារព័ត៌មាននៅអាមេរិក ក្នុងនោះមានទាំងសារព័ត៌មានដែលមានប្រពៃណីគាំទ្រគណបក្សសាធារណរដ្ឋរាប់សិបឆ្នាំកន្លងមកក៏បានងាកមកផ្សាយគាំទ្រ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែរ។ សារ ព័ត៌មាន Columbus Dispatch, Arizona Republic និង Cichmond Times Dispatch ដែលជាកាសែតគាំទ្រគណបក្សសាធារណ រដ្ឋពេញទំហឹងនាពេលកន្លងមកគឺ៩អាណត្តិ ហើយបែរជាមកគាំទ្រលោកស្រី គ្លីនតុន វិញ។ ពេលនេះនៅមានកាសែតតែមួយ គត់ដែលគាំទ្រលោក ដូណាល់ ត្រាំ គឺ Las Vegas Review Journal ។

បណ្តាប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកគឺតែងតែគាំទ្រដល់គណបក្សមិនកាន់អំណាច ជាក់ស្តែងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០០៨ ពេលនោះគណបក្សសាធារណ រដ្ឋមានលោក ប៊ូស ជាប្រធានាធិបតីកាន់ អំណាច ហើយលោក អូបាម៉ា ជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិប តេយ្យដោយសារព័ត៌មានជាង៧១ភាគរយគាំទ្រលោក អូបាម៉ា គឺជាចំនួនខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ។

ប៉ុន្តែដល់ការបោះឆ្នោតអាណត្តិទីពីរ កាលពីឆ្នាំ២០១២ លោក អូបាម៉ា មានកា សែតគាំទ្រតែ៥៦ភាគរយប៉ុណ្ណោះ ដោយមួយចំនួនធំងាកទៅគាំទ្របេក្ខភាពមកពី គណបក្សសាធារណរដ្ឋវិញម្តង ដែលមាន លោកមីតរ៉ូនីជាបេក្ខភាព។

ប៉ុន្តែពេលនេះផ្ទុយស្រឡះ បើទោះបី គណបក្សប្រជាធិបតេយ្យកាន់អំណាចពីរអាណាត្តិ៨ឆ្នាំមកហើយក្តីក៏កាសែតភាគច្រើននៅអាមេរិកងាកមកគាំទ្រគណបក្សប្រជាធិបតេយ្យដដែល ដោយសារតែទស្សនៈ របស់សារព័ត៌មានទាំងអស់មិនគាំទ្រដល់គោលនយោបាយរបស់លោក ដូណាល់ ត្រាំដែរ។ កាសែតដែលធ្លាប់តែអព្យាក្រិត ដូចជា USA Today ក៏បានអំពាវនាវពលរដ្ឋ កុំបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ។

ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកដើរតួនាទី យ៉ាងសំខាន់នៅក្នុងការបោះឆ្នោតនៅពេល ដែលកាសែតភាគច្រើនមិនគាំទ្រ ហើយ នោះ លោក ដូណាល់ ត្រាំ ពិបាកក្នុងការ យកឈ្នះលើលោកស្រី ហ៊ីលឡារី គ្លីនតុន។

អ្វីដែលគួរឲ្យកត់សម្គាល់នាពេលនេះគឺអ្នកឯកទេសសេដ្ឋកិច្ចលំដាប់ពិភពលោក ដែលអាចមើលឃើញពីជោគវាសនាសេដ្ឋកិច្ចអាមេរិក និងធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចរាប់រយនាក់អំពាវនាវឲ្យពលរដ្ឋអាមេរិកកុំបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ។ អ្នកឯកទេសសេដ្ឋកិច្ចអាមេរិករហូតដល់ទៅ៣៧០នាក់បានលើកឡើងថា វាជាគ្រោះថ្នាក់សម្រាប់អាមេរិកបើលោក ត្រាំ ក្លាយជាប្រធានាធិបតីនោះ។

ក្នុងចំណោមអ្នកឯកទេសសេដ្ឋកិច្ចទាំង ៣៧០នាក់មាន៨នាក់ធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចបានចុះហត្ថលេខាលើលិខិតមួយច្បាប់ព្រមានពីគ្រោះថ្នាក់ ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ជា ប្រធានាធិបតីអាមេរិក។

សារព័ត៌មាន Wall Street Journal បានផ្សាយថា ក្នុងចំណោមអ្នកឯកទេស សេដ្ឋកិច្ចសំខាន់ៗខាងលើមានសាស្ត្រា ចារ្យ Angus Deaton មកពីសាកលវិទ្យា ល័យ Princeton ជាអ្នកទើបតែទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចកាលពីឆ្នាំ ២០១៥ និងលោក Oliver Hard មកពី មហាវិទ្យាល័យ Harvard ដែលទើបតែទទួល បានពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំនេះ ផងដែរ។

លិខិតខាងលើទទួលបានការទាក់ទាញ យ៉ាងខ្លាំងពីពលរដ្ឋអាមេរិករាប់រយលាននាក់ដោយសារតែអ្នកឯកទេសសេដ្ឋកិច្ចលំដាប់កំពូលរបស់អាមេរិកក៏ស្ថិតនៅក្នុងចំណោមអ្នកប្រឆាំងលោក ត្រាំ ផងដែរ ហើយបើពលរដ្ឋអាមេរិកនៅតែជ្រើសរើស លោក ត្រាំ នោះវិបត្តិសេដ្ឋកិច្ចនយោបាយនឹងកើតឡើងនៅអាមេរិកជាមិនខាន។ សូម្បីតែប្រធានធនាគារពិភពលោក WB ក៏ប្រឆាំងផងដែរ។ នៅក្នុងលិខិតនោះបាន បញ្ជាក់ថា លោក ត្រាំ មិនដែលស្តាប់អ្នកឯក ទេសសេដ្ឋកិច្ចដែលគួរឲ្យទុកចិត្តនោះឡើយ ហើយលោកអាចធ្វើអ្វីតាមតែអំពើចិត្តអាចធ្វើឲ្យតម្លៃថ្លៃថ្នូររបស់អាមេរិកធ្លាក់ចុះ ហើយ ជួបវិបត្តិជាទ្រង់ទ្រាយធំ។

កំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦នេះ បាន កើនឡើង២,៩ភាគរយ លើសពីការរំពឹងទុក នេះបើយោងតាមការរំពឹងទុកដែលចុះផ្សាយ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះគឺ១០ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី។ កន្លងមក អ្នកជំនាញធ្លាប់តែរំពឹងថា កំណើនសេដ្ឋកិច្ច អាមេរិកមានតែ២,៥ភាគរយប៉ុណ្ណោះ។

ជិតដល់ពេលអាមេរិកបោះឆ្នោតប្រធានាធិបតីកំណើនសេដ្ឋកិច្ចក៏ត្រូវបានរំពឹងថា បានស្ទុះទៅមុខជាងមុនហួសពីការរំពឹង ទុកកន្លងមក។ កំណើនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦នេះមាន២,៩ភាគរយជាកំណើន ខ្ពស់បំផុតគិតតាំងពីត្រីមាសទី៣ ឆ្នាំ២០១៤ មកពេលផលិតផលជាតិសរុបក្នុងស្រុកកើន ៥ភាគរយ។

ក្រុមអ្នកជំនាញធ្លាប់គិតថា កំណើនសេដ្ឋ កិច្ចសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦ នៅ សហរដ្ឋអាមេរិកមានតែ២,៥ភាគរយ ប៉ុណ្ណោះ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៦ សេដ្ឋ កិច្ចជួបកំណើន០,៨ភាគរយ ហើយត្រីមាស ទី២មានកំណើន១,៤ភាគរយ។

មូលហេតុដែលនាំឲ្យសេដ្ឋកិច្ចអាមេរិកស្ទុះទៅមុខជាងការរំពឹងទុកនេះគឺដោយសារតែការនាំចេញទៅក្រៅស្រុកកើនជាងមុន ហើយការចាយវាយក្នុងស្រុកវិញក៏ មានការកើនឡើងដែរ។ រដូវក្តៅកន្លងទៅ សហរដ្ឋអាមេរិកនាំចេញសណ្តែកសៀង ទៅក្រៅស្រុកក្នុងបរិមាណខ្ពស់ដោយសារប្រេស៊ីលរងគ្រោះរាំងស្ងួត។ ការវិនិយោគ នៅតាមសហគ្រាសក៏បានកើនឡើងជាង៣,១ភាគរយដែរ៕ ម៉ែវ សាធី

main-qimg-44fe78d3ab8f42d2522b2037cf1dadf4-c


ចែករំលែក៖