ភ្នំពេញ:ផ្លូវកៅស៊ូមួយខ្សែ នៅខាងមុខច្រកចូលទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាប់ផ្តើមខូចក្រឡុក ក្រហេងក្រហូង ជិតក្លាយជាថ្លុកក្របីទៅហើយ សូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធជួញពិនិត្យមើល និងជួសជុលផង កុំទុកឲ្យផ្លូវមួយខ្សែនេះខូចកាន់តែធ្ងន់ជាងនេះទៀត ពីព្រោះឥឡូវនេះ ឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយសារតែក្រឡុកក្រហេងក្រហូងនេះ។
បើយើងធ្វើដំណើរតាមផ្លូវលេច២៦១ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង មកជិតដល់ផ្លូវចូលអធិការខណ្ឌទួលគោកយើងនឹងឃើញក្រឡុកសំបុកមាន់មួយៗទេ តែបើធ្វើដំណើរមកដល់ច្រកចូលអធិការដ្ឋាននគរបាលខណ្ឌទួលគោកវិញនោះ យើងនឹងឃើញផ្លូវខូចក្រហេងក្រហូងជិតដូចក្លាយជាថ្លុកក្របីទៅហើយ និងពិកបាកធ្វើដំណើរណាស់ ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវនេះបានខូចជាច្រើនខែមកហើយ ខណៈដែលរដូវនេះជារដូវភ្លៀងធ្លាក់ ហើយត្រូវបានអាជ្ញារខណ្ឌ និងមន្ត្រីពាក់ព័ន្ឋបានធ្វើការជួសជុលឡើងវិញជាច្រើនសារ តែគេនៅតែសង្កេតឃើញថា ការជួសជុលនេះ វាហាក់បីដូចជាគ្មានប្រសិទ្ធភាពយូរអង្វែងទាល់តែសោះ គ្មានយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរ និងសោភ័ណភាពទីក្រុងសោះ គឺបណ្តោយឲ្យផ្លូវនេះ រងការខូចជាញឹកញាប់ ហើយប្រែក្លាយជាជង្ហុក ក្រហេងក្រហូងធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពិបាកយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋសំណូមពរដល់សាលា រាជធានីភ្នំពេញ ជាពិសេសសាលាខណ្ឌទួលគោក និងមន្ទីរសាធារណការរាជធានីភ្នំពេញ មេត្តាចុះទៅពិនិត្យមើល និងជួសជុលផ្លូវនេះ អោយល្អឡើងវិញផង កុំបណ្តោយឲ្យផ្លូវមួយខ្សែរនេះ ខូចខាតធ្ងន់ធ្ងរជាងនេះទៀត នាំឲ្យពួកគាត់ពិកបាកក្នុងការធ្វើដំណើរបន្តទៀត ៕ ជ្រោយពេជ្រ