ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ៖ មកដល់ពេលនេះ ប្រទេសចិនបានបណ្ដាក់ទុន វិនិយោគលើគ្រប់វិស័យ ៤៤០០លានដុល្លារនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានលើកឡើងថា ៖ មកដល់ពេលនេះប្រទេសចិននៅតែជាប្រទេសនាំមុខគេទី០១ ដែលបានមក បណ្ដាក់ទុនវិនិយោគ នៅកម្ពុជា ដោយ មានទំហំពាណិជ្ជកម្ម នៅឆ្នាំ២០១៥ ឆ្នាំ២០១៦ នេះ បានចំណាយដើមទុនសរុបប្រមាណ ៤៤០០ លានដុល្លារអាមេរិក ។

លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា បានលើកឡើងបែបនេះ ខណៈលោកស្រី ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី ណុងប៊ូ យ៉ាងចុង អនុប្រធានសហព័ន្ធនារី ខេត្តយូណានប្រទេសចិននិងគណៈប្រតិភូ ដែលធ្វើឡើងនៅទីស្តីការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច កាលពីថ្ងៃ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា និងចិន នៅតែរក្សាជំហរ លើវិស័យ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដ៍ រឹងមាំយូរអង្វែង ជឿទុកចិត្តគ្នាកម្រិតខ្ពស់លើផ្នែកនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់ ។

លោកស្រីបន្ដថា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ការធ្វើពាណិជ្ជកម្មទ្វេរភាគី និងការ បណ្តាក់ទុនទៅវិញទៅមកបានរក្សាកំណើនជាបន្តបន្ទាប់ហើយមកដល់ពេលនេះប្រទេសចិននូវតែជាប្រទេសបណ្តាក់ទុនធំទី១នៅកម្ពុជា ។ ទាំងអស់នេះ ជាការរួមចំណែកអោយកម្ពុជាមានកំនើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០១៦ដោយសារការរីកចម្រើននៃវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយបានបន្តរក្សាកំណើននេះនៅបណ្តាឆ្នាំខាងមុខទៀត។

អតិផរណាស្ថិតក្នុងរង្វង់៣,៥ភាគរយចំណូលជាមធ្យមរបស់ ប្រជាពលរដ្ឋគឺ១០៣៦ដុល្លារអាមេរិក។ ភាពក្រីក្រត្រូវបានកាត់បន្ថយជាង១ភាគរយក្នុងមួយឆ្នាំ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖រដ្ឋាភិបាលកម្ពុជាត្រូវបានយកចិត្តទុកដាក់និងបង្កលក្ខណៈឲ្យចូលរួមកាន់តែច្រើនក្នុង តួនាទី ជាសមាជិកព្រឹទ្ធសភា រដ្ឋ សភានារី និងក្នុងតួនាទីជាអ្នកដឹកនាំតាមបណ្តាស្ថាប័ននានាគ្រប់កម្រិតតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។

លោកស្រី ណុងប៊ូ យ៉ាងចុង អនុ ប្រធានសហព័ន្ធនារី ខេត្តយូណានបានសម្តែងសុទិដ្ឋិនិយមថា ៖ ការរីកចំរើនផ្នែកសេដ្ឋកិច្ចនិងហេដ្ឋរចនាសម្ព័ន្ធគ្រប់បែបយ៉ាងនៅកម្ពុជាចំពោះទំនាក់ទំនងដ៏ល្អរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន។

លោកស្រី ណុងប៊ូ យ៉ាងចុង បានបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហព័ន្ធនារី ខេត្តយូណានប្រទេសចិនមកកាន់កម្ពុជានេះ គឺមានគោលបំណង ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងផ្តល់បទពិសោធន៍ ជូនគ្នាទៅវិញទៅមកលើ ការងារ សមាគមនាទីប្រទេសទាំងពីរ កម្ពុជា ចិន ឲ្យកាន់តែខ្លាំងក្លា ឡើងថែមទៀត ពិសេស រួមគ្នាពង្រឹងការងារ លើវិស័យ កិច្ចការនារី ភាពជាអ្នកដឹកនាំនេះ តែម្ដង់ ៕ សំរិត

image6 image1 image2 image3 image4 image5


ចែករំលែក៖