ព័ត៌មានទាន់ហេតុការណ៍៖

ផឹកសុីស្រវឹងទាស់ពាក្យសំដីគ្នារុញទំលាក់ពីអគារការដ្ឋានសំណង់ជាន់ទីពីរ ធ្លាក់ចូលអាងទឹក

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់ពីរនាក់ផឹកសុីជាមួយគ្នា ដល់ពេលស្រវឹងទាស់ពាក្យសំដីគ្នា ឈានដល់ការប្រតាយប្រតប់គ្នាហើយរុញទម្លាក់ពីអគារការដ្ឋានសំណង់ជាន់ទីពីរ ធ្លាក់មកក្រោមចូលទឹកអាងរងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចអគារការដ្ឋានសំណង់មួយកន្លែង ជាប់នឹងរបងវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីសាក្សីដែលបានផឹកសុីជាមួយគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះនិងជនបង្កបានផឹកសុីជាមួយគ្នាតាំងពីថ្ងៃមកម្ល៉េះ លុះដល់ពេលវេលាកើតហេតុ ជនរងគ្រោះ និងជនបង្កបានទាក់ពាក្យសំដីគ្នា រហូតមានការប្រតាយប្រតប់គ្នាទៅវិញទៅមកហើយរូបគាត់ក៏បានឃាត់ដែរ តែឃាត់មិនឈ្នះក៏ដើរចេញ។

ប្រភពបានបន្តថា មួយសន្ទុះក្រោយមក ស្រាប់ឃើញជនរងគ្រោះ និងជនបង្កវាយគ្នាកាន់តែខ្លាំងហើយរុញទម្លាក់ជនរងគ្រោះពីជាន់ទីពីរមកក្រោម តែសំណាងល្អធ្លាក់ចូលក្នុងទឹកអាងរងរបួសស្រាល ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំទាំងជនបង្ក និងជនរងគ្រោះទៅប៉ុស្ដិ៍រដ្ឋបាលនគរបាលអូឡាំពិកដើម្បីសួរនាំ ៕ ជីម ភារ៉ា ដង្កោ

img_4786 img_4793 img_4806 img_4985 img_4986


ចែករំលែក៖