ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកថ្នាំបាញ់ស្មៅច្រឡំថាទឹកសុទ្ធក្អូតជិតស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសម្នាក់បានផឹកថ្នាំ ពុលទឹកខៀវសម្រាប់យកទៅបាញ់ស្មៅ ច្រឡំស្មានថាដបទឹកសុទ្ធអស់ជិតកន្លះ លីត្រធ្វើឲ្យក្អួតចង្អោរក្ដៅក្នុងខ្លួនស្រែកឲ្យបងប្អូនជួយ។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរឈើ គ្រាំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។

តាមក្រុមគ្រូសារជនរងគ្រោះបានឲ្យ ដឹងថា បុរសដែលផឹកថ្នាំបាញ់ស្មៅច្រឡំឈ្មោះ វ៉ន លីណា អាយុ២៣ឆ្នាំ ជាកម្មករ ផែស្ងួត រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ក្រុងប៉ៃលិន។

ប្រភពពីបងប្អូនជនរងគ្រោះបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបាន ចេញពីកន្លែងធ្វើការនៅផែស្ងួត ស្ថិតនៅ ភូមិអូរអិល រួចក៏បានជិះម៉ូតូទៅកន្លែង លេងបាល់នៅជិតផ្ទះរបស់ខ្លួន។ លុះពេល លេងបាល់រួចប្រហែលម៉ោងជាង៤រសៀល ស្រាប់តែជនរងគ្រោះបានជិះម៉ូតូទៅផ្ទះ ហើយលូកយកទឹកដែលខ្លួនបានដាក់ទុកក្រោមគ្រែមកផឹកជិតអស់កន្លះលីត្រ ទើប ដឹងថា ជាទឹកថ្នាំបាញ់ស្មៅប្រភេទទឹកពណ៌ខៀវបណ្តាលឲ្យក្ដៅក្រហល់ក្រហាយពេញ ក្នុងពោះ និងក្អួតចង្កោរស្រែកឲ្យបងប្អូន ជួយ។ ពេលនោះត្រូវបានបងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីឲ្យលោកគ្រូពេទ្យជំនាញលាងក្រពះសម្អាតជាតិពុលរួចមួយសន្ទុះក្រោយមកក្រុម គ្រួសារមើលទៅដូចជាមិនសង្ឃឹមក៏សុំ លោកគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅឯ ពេទ្យខេត្តបាត់ដំបងបន្តទៀតតែវាសនាជនរងគ្រោះយ៉ាងណានោះនៅមិនទាន់ដឹងទេ៕ ស សារ៉េត

1 2 3


ចែករំលែក៖