ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបុកម៉ូតូរបួសធ្ងន់៣នាក់រួចអ្នកបើករថយន្តបង្ករត់គេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍បើកប៉ះជាមួយម៉ូតូ ហើយម្ចាស់រថយន្តបង្កបានរត់គេចខ្លួនដោយសុវត្ថិភាព ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ មុខផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា រថយន្ត០១គ្រឿង ម៉ាកតូយ៉ូតា កាមរី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ៨១២៧ភព២ បើកបរក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ (អ្នកបើកបររត់គេចខ្លួនបាត់) ពេលមកដល់ចំណុចខាងលើ បានបុកប៉ះនឹងម៉ូតូ១គ្រឿង ម៉ាកស្កូពី ពណ៌ខៀវ គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះលី ហឺន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រកាប់គោ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់ទៀត ១ ឈ្មោះ សាន ស្រីលីន ភេទស្រី អាយុ ១៨ ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ២ ឈ្មោះ ខឿន សារ៉េត ភេទស្រី អាយុ៥៥ឆ្នាំមុខរបរមេផ្ទះមានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ៕ ឆ្លាម សមុទ្រ

ase-4 ase ase-1 ase-2 ase-3


ចែករំលែក៖