ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កងរាជអាវុធហត្ថខេត្តល្បាតនិងឈានទៅដល់ការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​កំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតនិងឈានទៅដល់ការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ពន្ធ័និងករណីធ្វើឲ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង២២:១០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ​ ស្ថិតនៅចំណុចលើផ្លូវជាតិ៤ ស្ថិតនៅភូមិស្រែថ្នល់ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី០១ឈ្មោះ ពុទ្ធ លីមហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ​​​ និងជនសង្ស័យ​និងទី២ ឈ្មោះ ជា សុខជិញ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរនៅ ផ្ទះនិងបានចាប់យកវត្ថុមួយចំនួនរួមមានម៉ូតូ ចំនួន ០១ គ្រឿង(ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០១៩ ផ្លាកលេខកំពង់ស្ពឺ 1C-3753) , ទូរស័ព្ទ ចំនួន០២ គ្រឿង(ម៉ាក IPHONE , OPPO)។បច្ចុប្បន្ន​ជនសង្ស័យខាងលើ​ ត្រូវបាន​បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕


ចែករំលែក៖