ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតនិងឈានទៅដល់ការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ពន្ធ័និងករណីធ្វើឲ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង២២:១០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅចំណុចលើផ្លូវជាតិ៤ ស្ថិតនៅភូមិស្រែថ្នល់ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទី០១ឈ្មោះ ពុទ្ធ លីមហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងជនសង្ស័យនិងទី២ ឈ្មោះ ជា សុខជិញ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរនៅ ផ្ទះនិងបានចាប់យកវត្ថុមួយចំនួនរួមមានម៉ូតូ ចំនួន ០១ គ្រឿង(ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០១៩ ផ្លាកលេខកំពង់ស្ពឺ 1C-3753) , ទូរស័ព្ទ ចំនួន០២ គ្រឿង(ម៉ាក IPHONE , OPPO)។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច