ព័ត៌មានទាន់ហេតុការណ៍៖

លោក ​Xi Jinping ប្រធាន​រដ្ឋចិន​ជួប​ពិភាក្សា​ការងារជាមួយ​លោក ​Stocker នាយករដ្ឋមន្រ្តី​អូទ្រីស​

ចែករំលែក៖

ប្រទេសចិន ៖ រសៀល​ថ្ងៃ​ទី​៦ ​ខែ​វិច្ឆិកា​ លោក ​Xi Jinping ប្រធាន​រដ្ឋចិនបាន​​ជួប​ពិភាក្សា​ការងារជាមួយ​លោក ​Stocker នាយករដ្ឋមន្រ្តី​អូទ្រីស​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​នៅ​វិមាន​សភាប្រជាជន​ក្រុង​ប៉េកាំង​។ ​លោក​​Xi Jinping បាន​គូសបញ្ជាក់​ថា​ ឆ្នាំ២០២៦​នេះ​ជា​ខួប ​៥៥​ ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ចិននិង​អូទ្រីស​ ។ ភាគី​ទាំងពីរ​ត្រូវ​បង្កើន​ទំនុក​ចិត្ត​​ផ្នែក​នយោបាយ​ បន្ត​និន្នាការ​វិជ្ជមាន​នៃការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់​​   សំដៅ​ចាក់មូលដ្ឋាន​គ្រឹះ​​ដ៏​រឹង​មាំ​ផ្នែកនយោបាយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៅ​ថ្ងៃ​អនាគត​ ។ ប្រទេស​ចិន​មា​ន​ឆន្ទៈធ្វើ​ការ​ជាភាគី​អូទ្រីស​ក្នុង​ការ​ត្រួស​ត្រាយ​ផ្លូវកិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​លើ​វិស័យ​ងើបឡើងថ្មី​ដូចជា​ រថយន្ត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ស្អាត​ បញ្ញាសិប្បនិម្មិត​(AI) សេដ្ឋកិច្ច​ឌីជី​ថល​ និង​ការអភិវឌ្ឍបៃ​តង​ជាដើម​ ដើម្បីបង្កើត​កម្លាំង​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​។ ជាការ​ឆ្លើយ​តប​ លោក​ ​Stocker បាន​ថ្លែងថា​ ភាគី​អូទ្រីសផ្តោតសំខាន់លើ​ការ​ធ្វើ​ឱ្យ​ទំនាក់​ទំនងភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​មិត្តភាព​រវាង​អូទ្រីស​និង​ចិន​មាន​ភាព​​ស្និទ្ធស្នាល​ ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​​ចិន​មួយ​ មាន​ឆន្ទៈធ្វើ​ការ​ជាមួយ​ប្រទេស​ចិន​ដោយឈរ​លើកិច្ច​សហប្រតិបត្តិការ ​និង​ទំនុក​ចិត្ត​ដែលត្រូវ​បានបង្កើត​ឡើង​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ បង្កើន​កិច្ច​សហប្រតិបត្តិការ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​លើ​វិស័យ​ដូចជា​ ពាណិជ្ជកម្ម​ ការ​វិនិយោគ​ វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ និង​​នវានុវត្តន៍ជាដើម​ ជំរុញ​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ក្នុងវិស័យ​វប្បធម៌​និង​ទេសចរណ៍​ ក៏ដូចជា​ជំរុញ​ឱ្យ​ទំនាក់​ទំនង​ទ្វេភាគី​ទទួល​បាន​ការ​អភិវឌ្ឍថ្មី​៕

ប្រភព ៖ (CCFR) 


ចែករំលែក៖