ព័ត៌មានទាន់ហេតុការណ៍៖

CDC៖​ កម្ពុជា អនុម័តគម្រោងវិនិយោគ ៣៧ ក្នុងទំហំទុន ២៤៦ លានដុល្លារ និងបង្កើតការងារ ១៩ពាន់កន្លែង ក្នុងខែតុលា​ ឆ្នាំ​២០២៦នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៣៧ ក្នុងទំហំទុនវិនិយោគសរុប ២៤៦ លានដុល្លារ និងបង្កើតឱកាសការងារ ១៩ ពាន់កន្លែង នៅក្នុងខែតុលា ឆ្នាំ ២០២៦។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានបញ្ជាក់ថា​ ក្នុងចំណោមគម្រោងទាំង ៣៧ គម្រោងដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ២៤ គម្រោង ក្នុងទំហំទុន ២០៥ លានដុល្លារ និងបង្កើតការងារ ១១ ពាន់កន្លែង។

គួរជម្រាបជូនថា​ គម្រោងដែលត្រូវចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៣ ក្នុងទំហំទុន ៤១ លានដុល្លារ និងបង្កើតការងារបាន ៨ ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា​ វិស័យឧស្សាហកម្មនៅតែជាវិស័យស្នូល ក្នុងការទាក់ទាញ​វិនិយោគ ​ខណៈការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពេសេស និងគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ នៅតែបន្តរួមចំណែក ដល់ការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ច និងបង្កើតការងារនៅកម្ពុជា៕ដោយ​៖តារា​


ចែករំលែក៖