ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនចាប់ហ្វ្រ័ងបង្ខំដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងបង្ខំបណ្តាលឱ្យដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង០៣និង២៧នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ស៊ុន ចាន់ស្រុី ភេទស្រី អាយុ២៦ឆ្នាំ រងរបួសពកក្បាលមានអាសយដ្ឋាន ភូមិបាខម ឃុំសំពងជ័យ ស្រុកជេីងព្រៃ  ខេត្តកំពង់ចាម។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KG-6977 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុស្រាប់តែអ្នកបើកម៉ូតូចាប់ហ្វ្រ័ងបង្ខំបណ្តាលឲ្យដួលរងរបួស។ 

ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖