ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាកម្ពុជានៅតែបន្តលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅបង្ហាញលើឆាកអន្តរជាតិ?

ចែករំលែក៖

ភ្នំពេញ ៖ តាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជានៅតែបន្តលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅបង្ហាញលើឆាកអន្តរជាតិ ពីព្រោះបញ្ហានេះមិនទាន់ត្រូវបានដោះស្រាយចាប់តាំងពីពេលដែលបទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកម៉្លេះ។ ចំណុចដ៏សំខាន់នៅក្នុងបញ្ហា គឺថៃមិនបានអនុវត្តនូវដំណើរការវាស់វែងព្រំដែនជាមួយកម្ពុជា ហើយនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ។

ការលើកយកបញ្ហាព្រំដែនទៅនិយាយលើវេទិកាអន្តរជាតិ មិនមែនជាការបង្កើនភាពតានតឹង ឬជាការបដិសេធការដោះស្រាយ តាមយន្តការទ្វេភាគីនោះទេ ប៉ុន្តែជាការប្រើប្រាស់មធ្យោបាយការទូត ដើម្បីបង្ហាញការពិតនៃស្ថានភាពនៅតាមបណ្ដោយ ព្រំដែនបញ្ជាក់ជំហរសន្តិភាពរបស់កម្ពុជា និងស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីជំរុញការអនុវត្តរាល់វិធានការដែលមានចែងក្នុងបទឈប់បាញ់ឱ្យបានពេញលេញ ជាពិសេសជំរុញការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈយន្តការ JBC សំដៅដល់ការបង្កើតលក្ខខណ្ឌសមស្រប ដើម្បីឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយគ្មានការរារាំងមានសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ៕

ប្រភព ៖ (PRU)


ចែករំលែក៖