ព័ត៌មានទាន់ហេតុការណ៍៖

តាពឿន ឈ្មួញឈើដុះស្លែប្រចាំស្រុកបារាយណ៍ ខេត្តកំពង់ធំ អាងខ្សែធំដឹកឈើអនាធិបតេយ្យ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្នបានប្រាប់ថា ឈ្មួញឈើដុះស្លែ ឈ្មោះ តាពឿន និងកូនចៅជាច្រើននាក់ទៀត កំពុងតែអួតខ្លួនថា អញជាប់ខែ្សអ្នកធំ គ្មានមេព្រៃណាហ៊ានចាប់រថយន្ដរបស់ខ្លួន ដែលកំពុងដឹកឈើនោះឡើយ តែហ៊ានចាប់ និងអស់បុណ្យស័ក្តិមិនខាន់ ។ សម្ដីនេះ បានធ្វើឲ្យសកម្មភាពដឹកឈើបានយ៉ាងរលូនយ៉ាងអនាធិបតេយ្យរហូតដល់សព្វថ្ងៃ តែបើប្រជាពលរដ្នវិញ ចាប់ផាកពិន័យតាមច្បាប់ គ្មានក្ដីមេត្តា តើយុត្តិធម៌នៅទីណា ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចវិញ បានប្រាប់ថា តា ពឿន បានកំពុងតែអាងខ្លួនជាស្ដេចក្រាញ់ក្នុងទឹកដីឃុំកំពង់ថ្ម ស្រុកបារាយណ៍ ដែលគ្មានអ្នកណាហ៊ានដឹកឈើនោះឡើយក្រៅពីខ្លួន ទង្វើនេះបានកំពុងតែរឹះគន់មេព្រៃយ៉ាងចាស់ដៃ ជាពិសេស លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុក សណ្ដានដែលអសមត្ថភាពក្នុងការបង្រ្កាប់ ដេកស៊ីប្រាក់ខែរដ្ន អ្នកធ្វើការ មិនតែប៉ុណ្ណោះ បើកដៃឲ្យឈ្មួញដឹកឈើយ៉ាងរលូន សម្ងំស៊ីលុយពុករលួយរបស់ឈ្មួញយ៉ាងសុខស្រួល មិនខ្វាយខ្វល់ពីការវិនាសហិនហោចព្រៃឈើឡើយ ទោះបីរដ្ឋាភិបាលបានយកចិត្តទុកដាក់ទប់ស្កាត់ការកាបបំផ្លាញព្រៃឈើយ៉ាងណាក៏ដោយ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ អ្នកសារព័ត៌មានទំនាក់ទំនងតាមទូស័ព្ទជាច្រើនដង តែ តា ពឿន ពុំលើកទូរស័ព្ទ។

លោកសៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ សណ្ដានមិនបានបកស្រាយជុំវិញការចោទប្រកាន់ក្នុងការបើកដៃឲ្យឈ្មួញដុះស្លែដឹកឈើយ៉ាងរលូននេះទេ ដោយទំនាក់ទំនងតាមទូស័ព្ទជាច្រើនដង តែមិនលើកទូរស័ព្ទ។

លោកតិប ញាតា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ បានប្រាប់ថា លោក នឹងសហការជាមួយអ្នកសារព័ត៌មានគ្រប់ពេល បើយោងតាមប្រសាសន៍ លោកអភិបាលខេត្តកំពង់ធំថា គ្មានការអាងខ្សែ អាងខ្នងអ្នកធំយកមកកាង ឬដឹកជញ្ជូន អនុផលព្រៃឈើអ្វីទាំងអស់ គឺត្រូវចាប់តាមច្បាប់ទាំងអស់ ដូច្នេះបើជូបបទល្មើស ឈ្មោះ តាពឿន និងកូនចៅតាពឿន ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីលោកបញ្ជាឲ្យមន្រ្ដីលោកចាត់ការតាមច្បាប់ ទន្ទឹមនឹងនោះ មហាជនក៏ដូចជាប្រជាពលរដ្ន ទន្ទឹងចាំមើល ការចាត់វិធានការនេះមានប្រសិទ្ធភាពដែរ ឬទេ ៕ ប៊ុន រិទ្ធី

aes-1 aes-2


ចែករំលែក៖