ខេត្តរតនគិរី៖ ក្មេងស្ទាវ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូនពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅក្រុងបានលុង។
ការចុះបង្ក្រាបនេះ នៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចបន្ទប់ផ្ទះជួលខាងក្រោយហាងសួនរាត្រី ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យ១-ឈ្មោះ ស៊្រុង ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ២- ឈ្មោះ ឈាន សាម៉ូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅភូមិ ជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សម្ភារៈដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូចនិងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចប្បន្នជនសង្ស័យទាំង២ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀកដើម្បីកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕ វុទ្ធឦសាន