ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែន១គ្រឿងដឹកឈើប្រណិតធ្នង់ជាច្រើនដុំត្រូវបានកម្លាំងជំនាញបង្ក្រាប នៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តបាឡែន ១គ្រឿង ពណ៌ទឹកប្រាក់អត់ស្លាកលេខដឹកឈើប្រណីតប្រភេទធ្នង់ពេញរថយន្តត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើបរកែវ បង្ក្រាប បាន ខណៈដឹកជញ្ជូនបទល្មើសឈើទាំងនេះឈ្មួញបានយកមកលាក់ទុកនៅក្នុងចំការម្រេចបម្រុងដឹកជញ្ជូនចេញទៅប្រទេសវៀតណាម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៦ស្ថិតនៅភូមិ សោមកានិញ ឃុំ សោមគល់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

តាមការបញ្ជក់ពីលោក ឡេងយុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវបានឲ្យដឹងថា មានសេចក្តីរាយការពីភ្ងាក់ងារសម្ងាត់ទើបឈានទៅដល់ធ្វើការបង្ក្រាបនឹងរឹបអូសយកមករក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើបកែវ។

បច្ចុប្បន្នឈើទាំងនោះមិនទាន់បានធ្វើការវាស់វែងនៅឡើយនោះទេ ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ៕ វុទ្ធឦសាន

img-20161108-wa0147


ចែករំលែក៖