ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះកញ្ចុះស្បូវ៤ខ្នងនៅភោជនីយដ្ឋានតន្រ្តីក្ដាមស្រែ ម្ចាស់ហាងបិទទ្វារអត់ឲ្យអាជ្ញាធរចូល

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះ នៅក្នុងភោជនីយដ្ឋានយីហោ តន្រ្តីក្ដាមស្រែ បំផ្លាញកញ្ចុះស្បូវសម្រាប់ភ្ញៀវ អង្គុយផឹកស៊ីអស់ចំនួន៤ខ្នង ដែលបណ្ដាលមកពីកម្ទេចផ្កាភ្លើង ជាងផ្សាដែលធ្លាក់លើ តែក្នុងហេតុការណ៍នោះត្រូវបានបុគ្គលិកយកបំពុងពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពុង ទើបមិនបណ្តោលអោយរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងទេ តែអ្វីដែលគួរអោយកត់សំគាល់នោះគឺម្ចាស់ហាងមិនបានសហការនិងអនុញ្ញាត្តអោយអាជ្ញាធរចូលឡើយ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មិនមាននរណាម្នាក់បានដឹងថា នៅក្នុងហេតុការណ៏នោះ បណ្ដាលឲ្យមានមនុស្សប៉ុន្មាននាក់រងរបួស ឬក៏អត់ នោះឡើយ ព្រោះនៅខណៈពេលមានការឆាបឆេះ ម្ចាស់ហាងរួមនឹងបុគ្គលិកបម្រើការងារនៅក្នុងនោះ បានរួមគ្នាពន្លត់ មិនបានពឹងផ្អែកលើរថយន្តពន្លត់អគ្គីភ័យទេនិងមិនទទួលយក ការអន្តរាគមន៏ពីអាជ្ញាធរនិងសមត្ថ កិច្ចឡើយ។ និយាយរួមម្ចាស់ហាងខាងលើ បានទាញទ្វាររបងនិងគ្របស្ទង់បិទជិត មិនអនុញ្ញាតឲ្យ នរណាម្នាក់បានចូលទៅពិនិត្យមើល ពីស្ថានភាពនៃការឆាបឆេះនោះទេ ធ្វើអោយប្រជាពលរដ្ឋ ម្នាក់ៗបានត្រឹមឈរនៅខាងក្រៅ តោងរបងអឺតមើលទៅខាងក្នុងតែប៉ុណ្ណោះ ដោយពួកគេនិយាយថា បានពន្លត់ភ្លើងរលត់វិញហើយ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖