ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រុងដឹកភ្ញៀវទេសចរណ៍ជនជាតិចិនតៃវ៉ាន់ក្រឡាប់៣ត្រឡប់ របួសធ្ងន់៤នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១០និង១៣នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា  ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវវាងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសាររថយន្ដក្រុងដឹកភ្ញៀវទេសចរណ៍ ជនជាតិចិន តៃវ៉ាន់បានក្រឡាប់៣ត្រឡប់ នៅចំណុច ភូមិ ព្រៃតាហ៊ូ ឃុំ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ( ដោយសារ វ៉ាកអឺនិងម៉ូតូត្រង់ចំនុចផ្លូវកោង) ។

តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានអោយដឹងថា មុនពេលកើតហេតុ រថយន្ដក្រុងបានដឹកភ្ញៀវទេសចរណ៍ចេញពីខេត្តសៀមរាប ឆ្ពោះទៅក្រុងភ្នំពេញ ដោយដឹកភ្ញៀនជនជាតិចំនួន១១នាក់មកដល់ចំណុចកើតហេតុ ក៏វ៉ាកអឺនឹងម៉ូតូកំពុងជិះបញ្ច្រាសទិស ពីជើងទៅត្បូង ក៏បណ្ដាលអោយរថយន្ដក្រឡាប់៣ត្រឡប់ ធ្វើអោយជនជាតិចិនរបួសធ្ងន់ចំនួន៤នាក់ ដោយសន្លប់ធំមិនទាន់ដឹងខ្លួននៅមន្ទីរពេទ្យកំពង់ធំ និងបម្រុងដឹកបញ្ចូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ចំណែកតៃកុងឡានបារត់បាតស្រមោល ហើយ រហូតមកដល់ពេឡនេះ យើងពុំទាន់បានដឹងថាវាសនា អ្នករបួសធ្ងន់នោះយ៉ាងណាទេ ៕ ប៊ុន រិទ្ធី

 

 

1 2 3 6 7 8 9 a r


ចែករំលែក៖