ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រដ្ឋបាលខណ្ឌដូនពេញបើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៧.២០១៩) របស់រដ្ឋបាលខណ្ឌដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ (២០១៥.២០១៩) របស់រដ្ឋបាលខណ្ឌដូនពេញគឺជាការឆ្លើយតបទៅនឹងតម្រូវការជាអទិភាពនៅថ្នាក់មូលដ្ឋានដែលក្រុមប្រឹក្សាខណ្ឌ និងសង្កាត់បានលើកគម្រោងស្នើឡើង ។
លោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ដូច្នេះកាលព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦នៅក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ថ្នាក់ខណ្ឌនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៧.២០១៩) ក្រោមអធិបតីភាពលោកត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ ។
លោកអភិបាលខណ្ឌដូនពេញបានបន្តទៀតថាការរៀបចំសិក្ខាលាសាសមាហរណកម្មនិងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌនៅក្នុងពេលនេះ មានគម្រោងវិនិយោគជាអាទិភាពដែលពុំទាន់មានការសន្យាគាំទ្ររួមមាន ១២៦គម្រោងសរុបទន់វិនិយោគស្មើរនឹង១០.៥៤១,៧៧លៀនរៀល គោលំណងដើម្បីទី១ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល(២០១៧.២០១៩)របស់រដ្ឋបាលខណ្ឌ ទី២ ស្នើសុំការគាំទ្រពីមន្ទីរ អង្គភាពដៃគូអភិវឌ្ឍន៍នានាផ្នែកឯកជននិងសប្បុរសជនដែលចាប់អារមណ៍លើគម្រោងខណ្ឌ។
លោកអភិបាលបានបន្តទៀតថាប្រសិនជាអស់លោក លិកស្រីដែលជាអ្នកតំណាងស្ថាប័ន សង្គមស៊ីវិលនិងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិចឬច្រើនក្តីសូមបានបញ្ជាក់ការឆ្លើយតបដើម្បីឲ្យក្រុមការងារនឹងធ្វើការបូកសរុបចំនួនគម្រោងដែលមានការសន្យាគាំទ្រ។កិច្ចការនេះគឺជាដំណើរការមួយនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលច្បាប់នោះក្នុងមាត្រាទី៨បានចែងថា(ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិគឺសំដៅដល់ការពង្រីកអង្គភាពរបស់រដ្ឋដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនរបស់ខ្លួន។ដោយឡែកនៅថ្នាក់សង្កាត់វិញយើងមានទិន្នន័យពិតប្រាកដលើចំនួនគម្រោងនិងថវិកាវិយោគប្រចាំឆ្នាំនីមួយៗព្រមទាំងបានអនុវត្តគម្រោងទទួលបានជោគជ័យក្រោយពីរចនាសម្ព័ន្ធថ្មីត្រូវបានបង្កើតឡើងថ្នាក់ខណ្ឌមានកម្មវិធីវិនិយោគបីឆ្នាំរំកិលព្រមទាំងមានកញ្ចប់ថវិកាវិនិយោគសម្រាប់អនុវត្តគម្រោងប្រចាំឆ្នាំនីមួយៗទទួលបានផលល្អប្រសើរដូចសង្កាត់ដែរ។
លោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានបន្តទៀតថាកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះត្រូវបានរៀបចំរួចហើយរដ្ឋបាលខណ្ឌនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោងនិងទឹកប្រាក់ដែលត្រូវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។លោកមានជំនឿចំពោះលោក លោកស្រីដែលជាតំណាងឲ្យមន្ទីរជំនាញអង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជននិងសប្បុរសជននឹងជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលខណ្ឌដូនពេញទៅតាមលទ្ធភាពធនធានតាមការគួរ។បន្ទាប់ពីការរៀបចំកម្មវិធីវិនិយោគសម្រាប់ឆ្នាំ២០១៧នេះរដ្ឋបាលខណ្ឌដូនពេញក៏នឹងរៀបចំកម្មវិធីវិនិយោគសម្រាប់ឆ្នាំ២០១៨បន្តទៀត។
ជាមួយគ្នានោះដែរលោកត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថាសិក្ខាសាលានេះអាចជួយតម្រង់ទិសឲ្យរាល់សកម្មភារបស់រដ្ឋបាលខណ្ឌមានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិម្យ៉ាងទៀតសិក្ខាសាលានេះអាចជួយឲ្យរដ្ឋបាលខណ្ឌបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមកក្នុងការរៀបចំផែនការវិនិយោគបន្តទៅឆ្នាំខាងមុខបន្តទៀត ៕ ស តារា