ភ្នំពេញ៖ មនុស្សចំនួន១៧នាក់ ត្រូសមត្ថកិ្ចខណ្ឌសែនសុខឃាត់ខ្លួន ក្នុងករណីប្រើប្រាស់គ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ ដែលគេដឹងថា ជាកន្លែងសំបូរទៅដោយអ្នកប្រើប្រាស់ជួញដូរចែកចាយគ្រឿងញៀន និងល្បែងស៊ីសង ដែលសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីបំបែកមិនបាន។
ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង២១និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះរាជធានីភ្នំពេញ និជាច្រើននាក់ទៀត បានចុះបង្ក្រាបតំបន់ខាងលើហើយឃាត់ បានជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន១៧នាក់ និងដកហូតម៉ូតូពីរគ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង១៧នាក់ ម៉ូតូពីរគ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ត្រូវនាំខ្លួន និងយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ តុង សីហា