ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខអតីតយុទ្ធជន៨០០នាក់នៅស្រុកស្ទោងនិងស្រុកកំពង់ស្វាយខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញ ចុះសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាសមាគមអតីតយុទ្ធជន ៨០០នាក់ នៅក្នុងស្រុកកំពង់ស្វាយ និង ស្រុកស្ទោង ខេត្តកំពង់ធំ ។

នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសុខទុក្ខរបស់អតីតយុទ្ធជននិងតែងតែបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ឲ្យបានខ្ពស់លើអតីតយុទ្ធជននៅទូទាំង ប្រទេស ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើ សុំការយោគយល់ និងអធ្យាស្រ័យពីអតីត យុទ្ធជនចំពោះភាពចន្លោះប្រហោងក្នុងការផ្តល់សេវា និងការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន នាពេលកន្លងមក ព្រោះតែ ការជាប់ធុរៈមួយចំនួន ។

បើទោះបីជាយ៉ាងណានាយឧត្តម សេនីយ៍ គន់ គីម អះអាងថា បច្ចុប្បន្ន សមាគមអតីតយុទ្ធជន ដែលមានលោក ជាអគ្គលេខាធិការបាន និងកំពុងយកចិត្ត ទុកដាក់ និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជនឲ្យមានប្រសិទ្ធភាពខ្ពស់ និងបាន ទាន់ពេលវេលា។

ជាក់ស្តែងសេវាបើកប្រាក់បៀវត្សរ៍ ជូនអតីតយុទ្ធជនត្រូវបានរៀបចំធ្វើឡើងតាមរយៈធនាគារហើយនៅមានផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗទៀត នៅពេលអតីតយុទ្ធជន ក៏ដូចជាក្រុមគ្រួសារជួបទុក្ខលំបាកផ្សេងៗជាដើម ៕ ហេង សូរិយា

88 9 4 3 2 1


ចែករំលែក៖