ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជិះម៉ូតូបុករថយន្តពីក្រោយបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ត្រូវបានអ្នកដំណើរតាមផ្លូវប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម ក្បែរម៉ូតូរបស់គាត់ហើយសភាពម៉ូតូដាច់ក្បាលម៉ូតូចេញពីម៉ូតូសង្ស័យបានជិះម៉ូតូបុករថយន្តពីក្រោយ ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ(សព)មានឈ្មោះ ឡុច ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិកំបូល ស្រុកអង្គស្នួល ខេត្តកណ្ដាលមាន ប្រពន្ធឈ្មោះ ផល សុភាព ។

ប្រភពព័ត៌មាននពីសាក្សីឲ្យដឹងថា ពួកគាត់មិនបានដឹងច្បាស់ថា ជនរងគ្រោះខាងលើត្រូវរថយន្តបុក ឬក៏បុករថយន្តពីក្រោយនោះទេ គ្រាន់តែពេលពួកគាត់ដើរកាត់ចំណុចខាងលើ ក៏ប្រទះឃើញជនរងគ្រោះដេកក្នុងថ្លុកឈាម ហើយឃើញក្បាលបែកចេញឈាមស្រោចពេញផ្លូវបេតុង ហើយដេកនៅជិតម៉ូតូមួយគ្រឿងដែលជារបស់គាត់ មានម៉ាក គុបមូល ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1B 3175 ហើយពេលពួកគាត់នាំគ្នាទៅមើលបានស្លាប់បាត់ទៅហើយ ក្រោយមកប្រជាពលរដ្ឋនៅម្ដុំនោះបានទាក់ទងទៅកាន់សមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខចុះមកពិនិត្យ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះគឺបានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើងហើយមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជ្រុលទៅបុកគូទរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកចំពីក្រោយពេញទំហឹងបណ្ដាលអោយម៉ូតូជនរងគ្រោះដាច់កម៉ូតូចេញពីគ្នា ខូចខាតមើលលែងយល់ ចំណែកម្ចាស់ម៉ូតូបានរងរបួសបោកក្បាលនឹងអ្វីមួយបណ្ដាលអោយបែកហូរឈាមស្រោចពេញថ្នល់ ។ នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញដែលបានពិនិត្យជុំវិញកន្លែងកើតហតុ ។ ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ចពិនិត្យនិងធ្វើឯកសារប្រគល់ទៅប្រពន្ធជាសាច់ញាតិនៃសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន ៕ តុង សីហា

4 6 e gd s


ចែករំលែក៖