ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យអុំទូកនៅសៀមរាប មានភ្ញៀវទេសចរណ៍១១ម៉ឺននាក់

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ដ្រីទេសចរណ៍ខេត្ដសៀមរាប អះអាងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទស្សនាកំសាន្ដនាពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាខេត្ដសៀមរាប នៅឆ្នាំ២០១៦នេះ មានប្រមាណ១១ម៉ឺននាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមប ឲ្យបានដឹងថា ក្នុងនោះភ្ញៀវទេចរណ៍ជាតិចំនួន៨ម៉ឺននាក់ និងអន្ដរជាតិប្រមាណ៣ម៉ឺននាក់ ដែលលោកថា បើប្រៀបធៀប កាលពីឆ្នាំ២០១៥កើនឡើងជាង៣១,៣៧ភាគរយ។

មន្ដ្រីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងពិធីនោះ កម្លាំងសមត្ថកិច្ចប្រមាណ៥០០នាក់ ដែលក្នុងនោះមានប៉ូលិសចរាចរណ៍ជាង២០០នាក់ ផងដែរ បានដាក់ពង្រាយតាមគោលដៅផ្សេង ដើម្បីការសន្ដិសុខសុវត្ថិភាព និងសម្រួលសណ្ដាប់ធ្នាប់ជូនពលរដ្ឋនៅក្នុងពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ។

លោកបន្តថា៖ ពេលមានបញ្ហាអីកើតឡើងគឺយើងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធអំពើល្មើសផ្សេងៗ យើងសុំឲ្យពលរដ្ឋទាក់ទងមកប៉ូលិសដែលយើងបានដាក់លេខទូរស័ព្ទរួចហើយ។

ប៉ុន្ដែទោះជាយ៉ាងណាពលរដ្ឋបានឲ្យដឹងដែរ ការរៀបចំពិធីនេះបានល្អប្រសើរជាងឆ្នាំមុន ប៉ុន្ដែអាជ្ញាធរខេត្ដសៀមរាប មិនគួរ ឲ្យក្រុមហ៊ុនដាក់ជាកន្លែងអង្គុយផឹកគ្រឿងស្រវឹងនៅលើផ្លូវសាធារណៈនោះទេ ដោយថា ធ្វើប៉ះពាល់ដល់ការធ្វើដំណើរកំសាន្ដនាពេលរាត្រី ខណៈរថយន្ដធំៗធ្វើចរាចរក្បែនោះដែរ។ជាមួយគ្នានោះ លោកថា ចំណីអាហារមួយចំនួន ដែលដាក់តាំងពិពណ៌នា ថ្ងៃពិធីបុណ្យអ៊ុំទូកនោះ ហួសសុពលភាព និងខ្វះអនាម័យផងដែរ ដែលលោកថា មន្ដ្រីជំនាញមិនបានពិនិត្យឲ្យបានត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ។

លោកបន្ដថា៖ យើងឃើញគាត់រៀបចំគាត់បិទផ្លូវមិនឲ្យមានយានយន្ដចេញចូលទុកឲ្យមនុស្សដើរចឹងយើងឃើញចំណុចមួយធ្វើឲ្យមានផលប៉ះពាលដែរ ពីព្រោះថា វាខ្វះទីកន្លែងសម្រាប់ដាក់រៀបចំផលិតផលផ្សេងៗ ។

គួរបញ្ជាក់ថា កម្មវិធីប្រណាំងទូក«ង»នៅថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នាខេត្ដសៀមរាប មានទូកចំនួន២៨ទូក ដែលស្មើនឹង១៤គូ ក្នុងនោះមានទូកនារីមួយគូផងដែរ ៕ ជានិរន្ដរ៍

as-5 as as-1 as-2 as-3 as-4


ចែករំលែក៖