ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុក និងកិនក្មេងស្រីម្នាក់ស្លាប់នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់មួយបានកើតឡើងបណ្តាលឲ្យក្មេងស្រីម្នាក់ បែកក្បាលស្លាប់នៅនឹងកន្លែង ដោយសារតែរថយន្តធុនធំមួយគ្រឿងបើកបុកក្មេងស្រីកាលពីវេលាម៉ោង១១ព្រឹក ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៣១៣ ភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្មេងស្រីដែលស្លាប់មានឈ្មោះផាត ស្រីទៃ អាយុ៤ឆ្នាំ មានទីលំនៅភូមិ កើតហេតុខាងលើ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្មេងស្រីរងគ្រោះខាងលើបានរត់ឆ្លងថ្នល់ ហើយគាប់ជួន ក៏មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A.២០១២ មានទិសដៅពីកើតទៅលិច ខណៈចាប់ហ្វ្រាំងមិនទាន់ ក៏បុកក្មេងស្រីរងគ្រោះបណ្តាលឲ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មបំផុត ។

ចំណែកឯអ្នកបើកបររថយន្តមានឈ្មោះ ថន យូវ ភេទប្រុស អាយុ២២ឆ្នាំ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

សពត្រូវបានប្រគល់ឲក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

as-2 as as-1


ចែករំលែក៖