ព័ត៌មានទាន់ហេតុការណ៍៖

អធិការបតីអាល្លឺម៉ង់ឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិបន្តទៀត

ចែករំលែក៖

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់ នៅក្នុងគណបក្សកាន់អំណាច CDU របស់ អធិការបតី Angela Merkel បានប្រកាសថា លោកស្រីនឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ជាបន្តទៀតនៅក្នុងការបោះ ឆ្នោតឆ្នាំក្រោយ។

មានប្រសាសន៍ទៅកាន់បណ្តាញព័ត៌ មាន CNN អ្នកនយោបាយសំខាន់មួយរូប របស់គណបក្សកាន់អំណាចលោក Norbert Roettgen បានបញ្ជាក់ថា លោកស្រី អែនហ្គេលឡា មែរគែល នឹងបន្តឈរឈ្មោះ បោះឆ្នោតមួយអាណត្តិទៀត។

អ្នកនយោបាយគាំទ្រលោកស្រីបាន បញ្ជាក់ថា លោកស្រីនឹងបន្តឈរឈ្មោះបោះ ឆ្នោតនៅឆ្នាំ២០១៧ បើទោះបីចំនួនអ្នកគាំទ្រ ធ្លាក់ចុះក្តី។ ប៉ុន្តែគេបានកត់សម្គាល់ឃើញ ថា ពលរដ្ឋភាគច្រើនចង់ឲ្យលោកស្រីកាន់តំណែងដឹកនាំអាល្លឺម៉ង់ជាបន្តទៀត។

ការការស្ទង់មតិរបស់ទស្សនាវដ្តី Forsa For Stern បានបង្ហាញឲ្យឃើញថា ពលរដ្ឋអាល្លឺម៉ង់ជាងពាក់កណ្តាលបានគាំទ្រអធិការបតី Angela Merkel បន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៧ បើទោះបីលោកស្រីមានគោលនយោបាយអន្តោប្រវេសន៍បង្ក ឲ្យមានវិវាទក្តី។

នៅក្នុងការស្ទង់មតិខាងលើបានបង្ហាញ ឲ្យឃើញថា ពលរដ្ឋអាល្លឺម៉ង់៥៩ភាគរយគាំទ្រលោកស្រី មែរគែល ឲ្យបន្តដឹកនាំអា ល្លឺម៉ង់ បើទោះបីលោកស្រីបានអនុញ្ញាត ឲ្យជនភៀសខ្លួនជាង១លាននាក់រស់នៅ ក្នុងប្រទេសអាល្លឺម៉ង់ក្តី។

កន្លងមកលោកស្រី មែរគែល បដិសេធឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានពី គម្រោងឈរឈ្មោះបោះឆ្នោតនៅឆ្នាំ ២០១៧ ។ លោកស្រី មែរគែល គឺជាស្ត្រីដែលមានប្រជាប្រិយភាពបំផុត និងមាន អំណាចបំផុតនៅលើពិភពលោកជាច្រើនឆ្នាំជាប់គ្នា ហើយលោកស្រីមានឥទ្ធិពលបំផុតនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេស ចាយប្រាក់អឺរ៉ូ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ អាល្លឺម៉ង់បានច្រានចោល ការចោទប្រកាន់របស់ប្រទេសទួរគីថា អាល្លឺម៉ង់ជាអ្នកគាំទ្រក្រុមភេរវកម្មនៅទួរគី។ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់លោក Walter Seinmeier បានច្រានចោលការចោទ ប្រកាន់ខាងលើក្រោយពេលរដ្ឋមន្ត្រីក្រសួង ការបរទេសទួរគីចោទថា អាល្លឺម៉ង់បានគាំទ្រ ក្រុមជនជាតិឃើដនៅក្នុងប្រទេសនេះ។ លោកបន្តទៀតថា ក្រុមភេរវកម្ម និងក្រុម ជនជាតិឃើដត្រូវបានហាមប្រាមចូលក្នុងប្រទេសអាល្លឺម៉ង់ ៕ ម៉ែវ សាធី

angela-merkel-2011-7-19-10-0-51


ចែករំលែក៖