ព័ត៌មានទាន់ហេតុការណ៍៖

ទិញអាវនគរបាលពាក់ដើរជំរិតទារប្រាក់ប្រជាពលរដ្ឋ ទីបំផុតអស់លក្ខណ៍៦នាក់

ចែករំលែក៖

ខេត្តក្រចេះ៖ បុរស៦នាក់បានទិញអាវនគរបាលមកពាក់ ក្លែងបន្លំខ្លួនជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ដើរធ្វើសកម្មភាពជម្រិតទារប្រាក់ពីក្រុមម៉ូតូ និងរថយន្តដឹកឈើកូនក្រឡឹង នៅចំណុចគីឡូម៉ែត្រ៨៨ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចជាប់ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនខិលខូចទាំង៦នាក់ឈ្មោះ ៖

ទី១.ឈ្មោះ វ៉ាន់ វាសនា អាយុ២២ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ឯក គ្មានអត្តលេខ)

ទី២.ឈ្មោះ វ៉ាន់ សង្ហា អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ)

ទី៣.ឈ្មោះ ម៉ៅ ជីវ៉ា អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ) អ្នកទាំង៣ រស់នៅភូមិល្វា ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ទី៤.ឈ្មោះ វ៉ាន់ សំណាង អាយុ២៣ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ) រស់នៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ទី៥.ឈ្មោះ ប៉ុន សត្ត្រា អាយុ២៦ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ) រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

ទី៦.ឈ្មោះ កាច ប៊ុនលី អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានស៊ីវិល ជាអ្នកបើកបរ) រស់នៅភូមិពោន ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត។

ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់យកមធ្យោបាយធ្វើដំណើររបស់ជនខាងលើ គឺរថយន្តចំនួន ២គ្រឿង៖ ១.ម៉ាក Hilander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2-0089 និងរថយន្តម៉ាក Toyota Corola ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-0403 ចាត់ការបន្តតាមច្បាប់ ៕ ថាច់ យ៉ាត

wer rr


ចែករំលែក៖