តំណាងភាគីហ្វីលីពីន នៅថ្ងៃទី១៦ ខែវិច្ឆិកា បានប្រកាសថា នាវឹក៦នាក់ របស់វៀតណាម ត្រូវក្រុមភេរវកម្ម ចាប់ខ្លួន នៅទីក្រុង Basilan កាលពីសប្តាហ៍កន្លងមក ហើយពេលនេះស្ថិតនៅក្នុងដៃក្រុមអាប៊ូសាយ៉ាហ្វ។
លោក Edgard Arevalo ប្រធានទទួលបន្ទុកកិច្ចការសាធារណ នៃកម្លាំងប្រដាប់អាវុធហ្វីលីពីនបានបញ្ចាក់ថា« យើងខ្ញុំទទួលបានព័ត៌មាន ថា មាននាវឹក ជនជាតិវៀតណាម ៦នាក់ត្រូវក្រុមអាប៊ូសាយ៉ាហ្វចាប់ធ្វើជាចំណាប់ខ្មាំង» ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា អ្នកទាំងនោះត្រូវបានបញ្ចូនទៅកាន់ទីក្រុង Basilan ដូចការប្រកាសនោះដែរឬទេ។
លោក Edgard Arevalo បញ្ចាក់ទៀតថា ពេលនេះកំពុងតែប្រមូលព័តមានដើម្បីបញ្ជាក់ការពិតថាតើនាវឹកវៀតណាម ៦នាក់ខាងលើ ត្រូវខ្មាន់កាំភ្លើង ក្រុមភេរវកម្មចាប់ខ្លួននៅលើនាវាដឹកទំនិញ MV Royal 16 របស់វៀតណាមនៅតំបន់សមុទ្រ ទីក្រុង Basilan ។ នាវឹកទាំងនោះត្រូវបានក្រុមភេរវកម្មនាំទៅបាត់ ។ ពេលដំបូងមានព័ត៌មានផ្សាយថា នាវឹក៤នាក់ក្នុងចំណោមនោះបានរត់គេចខ្លួនបាត់ដោយម្នាក់រងរបួសផងដែរ។
កាលពីសប្តាហ៍កន្លងមក ក្រុមអាប៊ូសាយ៉ាហ្វ បានទទួលខុសត្រូវពីការចាប់ខ្លួនជាតិអាល្លឺម៉ង ប៉ុន្តែប៉ូលិសហ្វីលីពីនមិនទាន់បញ្ជាក់ពីហេតុការទាំងនោះនៅឡើយ។ក្រុម អាប៊ូសាយ៉ាហ្វតែងតែចាប់ខ្លួនក្រុមនាវឹក ក៏ដូចជាអ្នកជំនួញជនជាតិបរទេសធ្វើជាចំណាប់ខ្មាំងទាមទាប្រាក់លោះដ៏ច្រើនសន្ធឹកសន្ធប់ ដោយសារតែក្រុមភេរវកម្មខាងលើ រស់បានអាស្រាយលើប្រាក់ចាប់ជំរិត នោះឯង។
ក្នុងពេលជាមួយគ្នានេះ នៅពេលដែលក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់រងការវាយប្រហារកាន់តែខ្លាំង ក្រុមភេរវកម្មជាច្រើនបានរត់ទៅកន្លែងដើមរបស់ខ្លួនដើម្បីអនុវត្តិការវាយប្រហារ ផ្សេងៗទាំងនៅតំបន់អឺរ៉ុបនិងអាស៊ី ។ ក្រុមអាប៊ូសាយ៉ាហ្វ គឺជាក្រុមដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មIS ៕ ម៉ែវ សាធី