ខេត្តប៉ៃលិន: ក្នុងបរិវេណវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានចែកអំណោយស្បៀងដែលជាអំណោយរបស់សប្បរសជនខ្មែរនៅសហរដ្ឋអាមេរិកជូនដល់ប្រជាពលរដ្ឋ១០៥គ្រួសារដែលពិធីនេះ បានប្រព្រឹត្តិទៅស្ថិតក្រោមវត្តមានលោកស្រី គង់ស្តី កើតសុធា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដីផងដែរ ។
តំណាងសប្បរសជនខ្មែរ មកពីសហរដ្ឋអាមេរិកបានឲ្យដឹងថា អំណោយស្បៀង ដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភរបស់សប្បរសជនខ្មែររស់ នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀង ។
លោកស្រី គង់ស្តី កើតសុធា បានមានប្រសាសន៍ថា ថា្នក់ដឹនាំខេត្តប៉ៃលិន គឺបានបើកទូលាយដល់ សប្បរសជនជាតិ អន្តរជាតិ និងអង្គការនានាដើម្បីជួយដល់ប្រជាពលរដ្ឋយើងជួបការលំបាកខ្វះខាតស្បៀងអាហារ ។ ជាក់ស្តែងអំណោយសប្បរសធម៌របស់បងប្អូនខ្មែរនៅក្រៅប្រទេសពេលនេះ ពិតជាបានរួមចំណែកនិងឆ្លើយតមទៅនឹងការខ្វះខាតស្បៀងរបស់ប្រជាពលរដ្ឋយើង ព្រោះថា ផលដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋរងផលបះពាល់ខ្លាំងដោយសារតម្លៃទីផ្សាធ្លាក់ចុះ ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំខេត្ត ក៏បានខិតខំរកទីផ្សាលក់កសិផលរបស់បងប្អូនប្រជាពលរដ្ឋអោយមានតម្លៃខ្ពស់ ដោះស្រាយជីវភាពអោយធូធាឡើង។
លោកស្រី គង់ស្តី កើតសុធា បានថ្លែងអំណរគុណដល់សប្បរសជនខ្មែរ រស់នៅក្រៅប្រទេស ដែលបានផ្តល់អំណោយស្បៀងជូនដល់ប្រជាពលរដ្ឋពេលនេះ គឺបានបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អាន និងសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ ។
លោកស្រីបានក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដាំដំណាំចំរុះឲ្យអស់លទ្ធភាពដែលខ្លួនមាន ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដោះស្រាយជីវភាពក្នុងគ្រួសារឲ្យបានធូធាឡើងជាលំដាប់ ជាពិសេសបងប្អូនត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យកូនចៅឲ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ។
អង្ករដែលបានចែកជូនប្រជាពលរដ្ឋខ្វះខាតស្បៀងទាំង១០៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ១៥គីឡូក្រាម សារុង១ ក្រមា១ អាវ១ ថ្នាំពេទ្យ និងថវិកា២៥០០០រៀលផងដែរ ៕ ស សារ៉េត