ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសយ៉ាងធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបើករថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកកៀរអ្នកជិះម៉ូតូម៉ាកហុងដា ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់រងរបួសយ៉ាងធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសធ្ងន់ឈ្មោះ ស៊ូ ភារុណ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចប្បន្នរស់នៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលបន្តថា ជនរងរបួសធ្វើដំណើរម្នាក់ឯងដោយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណបានបើករថយន្តមិនស្គាល់ម៉ាក ស្របទិសគ្នាមកកៀរ បណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់រងរបួសយ៉ាងធ្ងន់ ។

ប្រភពដដែលបន្តទៀតថា ជនរងរបួសត្រូវបានគេជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ចំណែករថយន្តបង្កសមត្តកិច្ចកំពុងស្រាវជ្រាវដើម្បីមានវិធានការ ៕ ប៉ឹម ពិន

23 dw


ចែករំលែក៖