ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំប្រភេទ១៣០មីល្លីម៉ែត្រ ដែលសេសសល់ពីសម័យសង្គ្រាម ត្រូវទាហានមួយក្រុមបម្រុងកាត់ជាកង់ៗលក់អេតចាយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា កាំភ្លើងធំ ប្រភេទ១៣០មីលីម៉ែត្រ ចំនួន២ដើម ដែលសេសសល់ពីសម័យសង្គ្រាម ហើយត្រូវគេទុកចោលនៅក្នុងដីស្តង់ពោត ដំឡូងមី មួយកន្លែង ក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលា ក្រៅ ត្រូវបានទាហានមួយក្រុមបម្រុងនឹងកាត់លក់អេតចាយ ។ តែក្រោយមកម្ចាស់ស្តង់ឃើ ញសភាពមិនស្រួល ក៏រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ឱ្យចុះទៅធ្វើការទប់ស្កាត់មិនឱ្យប៉ះពាល់អ្វីនោះឡើយ ។

ហេតុការណ៍ ដែលទាហានមួយក្រុមបម្រុងទៅកាត់កាណុងកាំភ្លើងធំនេះ បានកើត ឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ឃុំខាងលើ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា កាំភ្លើងធំដ៏ចំណាស់ ដែលសេសសល់ពីសម័យសង្គ្រាម នេះ ត្រូវបានគេយកឧបករណ៍ទៅកាត់ចុងទាំងពីរកាលពីជាង១០ឆ្នាំមុន មិនដឹងយកទៅធ្វើ អ្វីនោះទេ ប្រហែលជាយកទៅលក់អេតចាយ ឬធ្វើឧបករណ៍អ្វីម្យ៉ាង ទើបក្រោយមកកាលពីពេលថ្មីៗ កន្លងទៅនេះ មានយោធា១ក្រុម បានយកលិខិតស្នាមត្រឹមត្រូវ ដោយអះអាងថា មានថ្នាក់លើបញ្ជាឱ្យទៅកាត់កាណុងកាំភ្លើងធំនោះបន្តទៀត ។ តែម្ចាស់ស្តង់ឃើញស ភាពមិនស្រួល ក៏រាយការណ៍ជូនអាជ្ញាធរភូមិ ព្រមទាំងសមត្ថកិច្ចឱ្យចុះទៅធ្វើការហាមឃា ត់ទាល់ពេលតែម្តង ។

ប្រភពបន្តទៀតថា ពួកគាត់សំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចឱ្យយកកាំភ្លើងធំទាំងពីរដើមនោះទៅរក្សាទុកនៅក្នុងបន្ទាយយោធា ឬនៅសារមន្ទីរណាមួយដើម្បីទុកជាកេរដំណែលឱ្យកូនចៅជំនាន់ក្រោយ បានស្គាល់ពីប្រភេទកាំភ្លើងយក្សទាំងនេះផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក រី ដារ៉ា អធិការរងស្រុកសាលាក្រៅ បានឱ្យដឹងដែរថា កាំភ្លើងខាងលើ ជាប្រភេទកាំភ្លើងធំ១៣០មីលីម៉ែត្រ ហើយសេសសល់តាំងពីសម័យសង្គ្រា មមកម្ល៉េះ ។

លោកបន្តទៀតថា បន្ទាប់ពីទទួលបានបញ្ជាពីថ្នាក់លើ ខាងលោកបានចុះទៅ ធ្វើការហាមឃាត់មិនឱ្យយោធាសឹករងខេត្តប៉ៃលិន ឬនរណាម្នាក់យកឧបករណ៍ទៅកាត់កាណុងកាំភ្លើងទាំងពីរដើមនោះ ព្រោះអាចយកទៅរក្សាទុកសម្រាប់ឱ្យយោធា ឬសមត្ថកិច្ចជំនាន់ក្រោយឃើញស្គាល់ផងដែរ ។

លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មិនទា ន់មានបទបញ្ជាណាឱ្យយកអាវុធទាំងពីរដើមនោះទៅរក្សាទុកនៅកន្លែងណាមួយច្បាស់ លាស់នៅឡើយទេ គឺកំពុងតែទុកចោលនៅក្នុងស្តង់ពោត ដំឡូងមី ដែលមានម្ចាស់ ឈ្មោះ ប្រុស ស្ថិតនៅភូមិឃុំខាងលើនៅឡើយ ។

លើសពីនេះ កាំភ្លើងទាំងពីរនេះ លំបាកក្នុងការលើក ឬអូសយកទៅដាក់រក្សាទុកនៅកន្លែងផ្សេងទៀត ព្រោះមានទម្ងន់រាប់តោនឯណោះ ណាមួយកង់របស់វាក៏ខូចអស់ដែរ ៕ ស សារ៉េត

img-20161119-wa0048 img-20161119-wa0049 img-20161119-wa0050 img-20161119-wa0051


ចែករំលែក៖