ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀនយ៉ាងកក្រើកខណ្ឌមានជ័យ ឃាត់ខ្លួន១២នាក់ រកឃើញថ្នាំញៀន៥៩កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មិនថាតែនៅភ្នំពេញ ឬនៅតាមបណ្តាខេត្ត ក្រុងដទៃទៀតនោះទេ បញ្ហាគឿងញៀនបាននិងកំពុងវាយលុកយ៉ាងសម្បើម បើទោះបីមានការបង្ក្រាបពីសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏គ្រឿងញៀនពុំមានការថយចុះ ។

ប្រជាពលរដ្ឋជាច្រើនរយនាក់បានភ្ញាក់ផ្អើលជាខ្លាំង ខណៈឃើញក្រមសមត្ថកិច្ចប្រដាប់ដោយអាវុធវែងខ្លីច្រូងច្រាងតាមប្រមាញចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនកាលពីរសៀលម៉ោង២ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការខាងលើនេះបញ្ជាក់ថា សមត្ថកិច្ចបានចុះមកបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននៅសំណង់អនាធិបតេយ្យ ដោយលទ្ធផលឃាត់មនុស្ស ប្រុស ស្រី១២នាក់ និងដកហូតវត្ថុតាងបានថ្នាំញៀន៥៩ថង់តូច និងជញ្ជឹងសំរាប់ថ្លឹងថ្នាំញៀនចំនួន២ហើយ និងឧបករណ៍ជក់មួយចំនួន ។

ប្រភពបញ្ជាក់ថា បុរសសង្ស័យម្នាក់បានលាត់ចូលក្នុងបឹងកំប្លោក ហើយកម្លាំងមូលដ្ឋាន សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនឡោមព័ន្ធនៅបរិវេណបឹង តែនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ៕ ថាច់ យ៉ាត

rr as ee

1 5 2 4


ចែករំលែក៖