ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅស្រុកកំពង់រោទិ៍ នាំគ្នាលើកឡើងអំពីបញ្ហាតម្លៃស្រូវរបស់ពួកគាត់ ដែលរកទីផ្សារលក់ចេញពុំបាន ហើយចេះតែចុះថោកគ្មានឈ្មួញទិញពេលច្រូតកាត់ហើយគរទុក ចោលពីរបីថ្ងៃ ទើបមានឈ្មួញមកទិញ ដោយឲ្យក្នុងតម្លៃថោកវិញ ស្ទើរតែមិនរួចថ្លៃជី ថ្លៃប្រេងផង ខណៈទៅផ្សារគ្នានហាងឆេងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដល់ជីវភាពរស់ និងសេដ្ឋកិច្ចផងដែរ ។
បើតាមប្រជាពលរដ្ឋរស់នៅភូមិ ត្រពាំងថ្នាបានឲ្យដឹងថា ពួកគាត់ជាប្រជាពលរដ្ឋមានមុខរបរជាកសិករធ្វើស្រែដើម្បីចិញ្ចឹមជីវិត និងលក់យកកំរៃខ្លះសងថ្លៃជី ប្រេងនិងទុកគ្រាន់កូនទៅរៀនប៉ុន្តែឆ្នាំនេះធ្វើស្រែបានហើយតែគ្មានឈ្មួញមកទិញពេលច្រូតរួចហើយនោះពីរទៅបីថ្ងៃទើបរកម៉ូយមកទិញបាន។
ប្រភពខាងលើបានបន្តទៀតថា ឆ្នាំនេះ ស្រូវធ្លាក់ថ្លៃលក់បានថោកខ្លាំងណាស់ គឺ១គឺឡូតំលៃ=៤ពាន់លុយដុងស្មើរ៧០០រៀលចាញ់ពីឆ្នាំមុន ដែលលក់ចេញបានថ្លៃហើយសំបូរអ្នកទិញទៀត ហើយក្នុង១គឺឡូ៤៥០០ទៅ៥០០០លុយដុងស្មើរនឹង៩០០ទៅ១០០០រៀល ចំណែកឆ្នាំនេះ ធ្លាក់ថ្លៃយ៉ាងខ្លាំង ហើយក្នុង១ហិកតាបានត្រឹមតែ៤ទៅ៥តោន ហើយអ្វីដែលធ្វើឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំងនោះ ឆ្នាំនេះត្រូវច្រូតក្នុងទឹកត្រឹមៗជង្គង់។
លោកបានបន្តថា៖ប្រជាកសិករកពុងនាំគ្នាព្រួយបារម្មណ៍អំពីការងារបង្ករបង្កើនផលស្រូវឆ្នាំនេះធ្វើបានហើយរកទីផ្សារលក់មិនបានណាមួយមានតែឈ្មួញវៀតណាម ជាអ្នកមកទិញចង់ទម្លាក់តំលៃទៅតាមអំពើចិត្ត ធ្វើអោយប្រជាពលរដ្ឋនាំគ្នាបង្ខំចិត្តលក់ស្រូវ ម្យ៉ាងទៀតរកផ្លូវដឹកជញ្ជូនមិនបាន បច្ចុប្បន្នស្រុកកំពង់រោទ៌ ផ្លូវមានប៉ុន្មាន ត្រូវរលាយស្ទើរអស់ទៅហើយ ។
ប្រជាកសិករបានបញ្ជាក់ថាបានជាប្រពលរដ្ឋនាំគ្នាលក់ព្រោះទីមួយយកលុយសងថ្លៃជីនិងប្រេងទីបីអកាសធាតុមិនអំណោយផលស្រូវពីមួយថ្ងៃទៅមួយថ្ងៃឈ្មួញវៀតណាមបញ្ចុះតំរហូតអញ្ចឹងហើយពួកគាត់នាំគ្នាព្រួយបារម្ភ ចេះតែធ្លាក់ចុះទៅទៀតទោះបីតំលៃប៉ុន្មាន ក៏លក់ដែរ ហើយពួកគាត់ទាំងអស់បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយរកទីផ្សារស្រូវដែលមានតម្លៃសមរម្យដើម្បីឲ្យស្រូវមានតម្លៃខ្ពស់ជាងនេះបន្តិចផងដែរ ៕ យឹម សុថាន