ខេត្តពោធិ៍សាត់៖ កំលាំងអធិការកិច្ចចម្រុះខេត្តពោធិ៍សាត់បង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្តីពីជលផលប្រភេទ(មងត្រីប្រម៉ា) ខណៈពួកគេកំពុងធ្វើសកម្មភាពនេសាទជាក់ស្តែងក្នុងកន្លែងអភិរក្សជលផលអតីតៈ(ឡូត៍នេសាទលេខ៦) យកទៅប្រគល់ឲ្យមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកណ្ដៀងចាត់ការបន្ត។
ប្រតិបត្តិការណ៍នេះប្រព្រិត្តឡើងទាំងព្រឹកប្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ក្នុងកន្លែងអភិរក្សជលផលអតីតៈ(ឡូត៍នេសាទលេខ៦) ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដាង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកំលាំងចុះអនុវត្តន៍បានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងធ្វើការបង្រ្កាបបានលទ្ធផលបានរួមមាន កាណូតមានផ្ទុកដឹកឧបករណ៍(មងត្រីប្រម៉ា)និងសម្ភារផ្សេងៗ ដែលកំពុងធ្វើសកម្មភាពប្រព្រិត្តជាក់ស្តែងចំនួន ០១គ្រឿង ព្រមទាំងជនសង្ស័យជនជាតិវៀតណាមកំពុងប្រព្រិត្តចំនួន ០៤នាក់ផងដែរ។
ប្រភពព័ត៌មានបន្តទៀតថា ចំពោះកិច្ចប្រតិបត្តិការកំលាំងចម្រុះបង្រ្កាបបទល្មើសនេសាទខាងលើនេះ ទាំងវត្ថុតាងទាំងជនជាតិវៀតណាមចំនួន ០៤នាក់ ដែលបានប្រព្រិត្តជាក់ស្តែងបានប្រគល់ឲ្យមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកណ្តៀង ដើម្បីយកទៅចាត់ការបន្តតាមនីតិវិធី៕ ប៉ឹម ពិន