ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធជួញដូរថ្នាំញៀនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ ករណីជួញដូរថ្នាំញៀន បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ករណីឃាត់ខ្លួនជនសង្ស័យនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

មន្ត្រីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួនទី១.ឈ្មោះ ង៉ាន់ វុត្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី២.ឈ្មោះ ង៉ាន់ ស្រីឌី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរចុងភៅនៅកាស៊ីណូទាំង២នាក់ជាបងប្អូន រស់នៅភូមិ- ឃុំកើតហេតុខាងលើ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបានត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងឆែកឆេរដកហូតបាន ម្សៅពណ៍សថ្លា(ICE) ១កញ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធី៕ ស សារ៉េត

as-2 as as-1


ចែករំលែក៖