ព័ត៌មានទាន់ហេតុការណ៍៖

កងវិស្វកម្មកម្ទេចកាកសំណល់(មីន)ចំនួន១៣៩គ្រាប់នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងទ័ព្ទជើងគោក(វិស្វកម្ម) សហការជាមួយកំលាំងមូនដ្ឋាននគរបាលស្រុកវាលវែង បានកម្ទេចកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីន) ដែលបន្សល់នៅកាលពីសម័យសង្រ្គៀមចំនួន ១៣៩គ្រាប់ ដែលកាកសំណល់ទាំងនេះ កងកម្លាំងប្រមូលបានមកពីតំបន់នានា នៅតាមបណ្ដោយសងខាងផ្លូវជាតិលេខ ៥៥ នាពេលកន្លែងមកថ្មីៗនេះ ខណៈដែលកំពុងកសាង។

ប្រតិបត្តិការនេះអនុវត្តន៍ឡើងកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានអូរសំឡាញ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា កាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីន) ត្រូវបានយកទៅកម្ទេចចោលខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសហការគ្នារុករកនៅសង់ខាងតាមបណ្ដោយផ្លូវជាតិលេខ ៥៥ពី(ខេត្តពោធិ៍សាត់ឆ្ពោះទៅព្រំដែនប្រទេសថៃ) ដែលកំពុងកសាងឡើងសព្វថ្ងៃនេះ ស្ថិតក្នុងស្រុកភ្នំក្រវាញនិងស្រុកវាលវែង។

លោក វរសេនីយ៍ត្រីបន្តថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីន)ទាំងចំនួន ១៣៩គ្រាប់ ត្រូវបានកម្លាំងយកទៅកម្ទេចចោលរួចរាល់ដូចបានរាបរបខាងលើ។

លោក បន្តទៀតថា នៅតាមបណ្ដោយផ្លូវជាតិលេខ ៥៥នេះ នៅសល់កាកសំណល់គ្រាប់យុទ្ធភ័ណ្ធមិនទាន់ផ្ទុះមីននេះ ច្រើនណាស់ ដូច្នេះហើយកម្លាំងមន្រ្តីជំនាញនៅតែបន្តសកម្មភាពយ៉ាងស្រស្រាក់ស្រស្រាំ សហការគ្នា រុករកជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ដើម្បីសុវត្ថិភាព ខណៈកំពុងកសាងផ្លូវជាតិលេខ ៥៥ មួយខ្សែនេះ៕

wa ewe


ចែករំលែក៖