ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំស្រួចឆ្មក់ចាប់មេកន្ទុយលេខម្នាក់បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាមេកន្ទុយលេខម្នាក់ ត្រូវបាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួន ខណដែលបុរសខាងលើនោះដើរកត់កន្ទុយលេខតាមភូមិយកទៅឲ្យមេធំបន្តទៀត នៅម្តុំផ្សារត្រពាំងក្រឡឹង ហើយសំណាងមិនល្អនគរបាលក្របួចជាប់ ។

ហេតុការណ៍ចាប់មេកន្ទុយលេខខាងលើ បានកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិច្រកខ្លា ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលបាននិយាយឲ្យដឹងថា បុរសជាមេកន្ទុយលេខដែលឃាត់ខ្លួននេះមានឈ្មោះ ទូ ប៉ូឡែត អាយុ៥០ឆ្នាំមុខរបរដើរកត់កន្ទុយលេខតាមភូមិរស់នៅក្នុងភូមិច្រកខ្លា ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តថានៅមុនពេលឃាត់ខ្លួនមេកន្ទុយលេចនេះ បានមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានមេកន្ទុយលេចម្នាក់ដើរកត់កន្ទុយលេខតាមភូមិហើយពេលកត់បានយកទៅអោយមេធំបន្តទៀតនៅក្នុងផ្សារត្រពាំងក្រឡឹង ដោយក្នុងមួយថ្ងៃកត់បានលុយមិនក្រោម១លានទៅ៣លានរៀនទេ។

នគរបាលបន្តថាបន្ទាប់ពីទទួលបានការរាយការណ៍នេះភ្លាមកំលាងនគរបាលស្រុកភ្នំស្រួចក៏បានធ្វើការឃាត់ខ្លួនបានមេកន្ទុយលេចខាងលើរួមនិងវត្ថុតាងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបន្ត ។

ក្រោយពីឃាត់ខ្លួនបានបុរសជាមេកន្ទុយលេខខាងលើបានិយាយថារូបលោកកត់យកទៅអោយមេធំបន្តទៀតនៅម្តុំផ្សារត្រពាំងក្រឡឹងជាអ្នកស៊ីសង។

តាមសម្តីរបស់ប្រជាពលរដ្ឋបាននិយាយរិះគន់ សមត្ថកិច្ចស្រុកភ្នំស្រួចថា មេកន្ទុយលេខធំៗមានច្រើនកន្លែងមិនបង្ក្រាបនោះទេ សង្ស័យបានលាភសក្ការហើយមើលទៅ បានជាចាប់ត្រឹមកូនកញ្ច្រែងតូចតាចនោះ គេសង្ឃឹមថា អស់លោកសមត្ថកិច្ចស្រុកភ្នំស្រួច នឹងចាប់ល្បែងអោយអស់ដើម្បីឲ្យភូមិ ឃុំមានសុវត្ថិភាពនោះ៕ សេនា សក្តិ

img_20161122_101053


ចែករំលែក៖