ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវថ្នល់ ប្រពន្ធលូបង្ហូរទឹកសំអុយ ជាសរសៃឈាមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ : សាលាខណ្ឌព្រែកព្នៅបើកការដ្ឋានស្ថាបនាដាក់ប្រព័ន្ធលូមេបង្ហូរទឹកសំអុយក្នុងសហគមន៍អណ្តូងចំនួន៥ភូមិ នៅសង្កាត់គោករការមានប្រវែងសរុប ៣២៣០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូង១ សង្កាត់គោករការខណ្ឌព្រែកព្នៅ ដែលបច្ចុប្បន្នទទួលរងការលិចលង់ដោយសារទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានបើកការដ្ឋានស្ថាបនា ជាផ្លូវការនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ដោយមានការអញ្ជើញចូលរួមពីលោក សុខ សម្បត្តិ អភិបាលខណ្ឌ ព្រែកព្នៅលោក ម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនិងអភិបាលរងខណ្ឌ មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋ ជាច្រើនទៀត។

នេះជាលើកទី១ហើយ សម្រាប់សង្កាត់គោករកា ក្នុងការ ដំណើរការ កសាងហេដ្ឋារចនា សម្ព័ន្ធ ក្នុងមូលដ្ឋានក្នុងឆ្នាំនេះ ដែល លជាគម្រោងមូលនិធិ អភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ បានដាក់ផែនការណ៍អោយខាងសាលា ខណ្ឌប្រចាំឆ្នាំ ឆ្នាំ២០១៦ ។

លោក សាំង ស៊ិន ចៅ សង្កាត់គោករកា ឲ្យដឹងថា ប្រព័ន្ធលូមេមួយខ្សែនេះដែលមានមុខកាត់១ម៉ែត្រ ដែលបើកការដ្ឋានស្ថាបនានេះមានចំនួន៥ភូមិគឺ ទី១ ភូមិ សហគមន៍ខ្មែរលើថ្មីមានប្រវែង៧៩៦ម៉ែត្រ ទី២ភូមិ សំព័រថ្មីមានប្រវែង៦៥៦ ម៉ែត្រទី៣ភូមិអណ្តូង១មានប្រវែង៤៣៤ម៉ែត្រ ភូមិអណ្តូង ៣ប្រវែង៥៥០ម៉ែត្រ និងភូមិអណ្តូង៥ប្រវែង ៧៩៤ម៉ែត្រ សុរបមានប្រវែង ៣២៣០ម៉ែត្រ ។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា ផ្លូវមានសារៈសំខាន់បំផុត សម្រាប់ ប្រជាពលរដ្ឋ ដែលជួយបំពេញនូវតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ របស់របស់បងប្អូន ក្នុងមូលដ្ឋាន។លោកអភិបាលខណ្ឌបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្ដិភាពបរិបូរ បានផ្ដល់ឱកាសធ្វើឲ្យយើង ពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន ហើយការងារនេះ នៅតែបន្ដធ្វើទៅមុខយ៉ាងសស្រាក់សស្រាំ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃនិងមានជីវភាពកាន់ តែប្រសើរឡើង។

ជាក់ស្ដែងក្នុងឆ្នាំ២០១៦នេះ ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ បានដំណើរការស្ថាបនាផ្លូវជាច្រើនខ្សែ ក្នុងនោះមានផ្លូវបេតុងចំនួន៨ខ្សែ ក្នុងសង្កាត់ទាំង៥ ផ្លូវលេខ៤២ ប្រវែងជាង៤ពាន់ម៉ែត្រ ក្នុងសង្កាត់ពន្សាំងព្រមទាំង ផ្លូវ និងស្ពានបេតុង ឆ្លងកាត់តំបន់ឡុងឈិន ក្នុងសង្កាត់ព្រែកព្នៅផងដែរដែលជាមូលនិធិរបស់សាលារាជធានីភ្នំពេញ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។

គួរបញ្ជាក់ថា ក្រៅពីមូលនិធិដែលទទួលបានពីថ្នាក់ជាតិ គណៈអភិបាលខណ្ឌក៏ដូចជាក្រុមប្រឹក្សាសង្កាត់ បានខិតខំ ប្រឹងប្រែងចលនា គៀងគរមហាជន សប្បុរសជន រួមទាំងព្រះសង្ឃផង ដើម្បីចូលរួម ក្នុងដំណើរការ កសាង ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋាន ដើម្បីបំពេញនូវ តម្រូវការ របស់ប្រជាពលរដ្ឋ។

លោក អភិបាលខណ្ឌបានណែនាំ ដល់ចៅសង្កាត់ គណៈកម្មការគ្រប់គ្រងគម្រោង ត្រូវតាមដាន ជាប់ជាប្រចាំផងដែរ ចំពោះក្រុមហ៊ុនដែលទទួលក្នុងការអនុវត្តគម្រោង ត្រូវហ៊ានសរសេរ នូវរាល់ចំណុច អសកម្ម ទាំងឡាយណារបស់ក្រុមហ៊ុន មិនបានអនុវត្តតាមកិច្ចសន្យា ទៅក្នុងសៀវភៅតាមដានការដ្ឋាន។ ចំណែកក្រុមហ៊ុនវិញ ត្រូវខិតខំរក្សាឲ្យបាននូវក្រមសីលធ៌ម គោរពឲ្យបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ នូវកិច្ចសន្យាទទួលការដែលបានចុះហត្ថលេខារួច។សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវដាក់ប្រព័ន្ធលូ ដាក់ទុយោទឹករៀបចំអោយមានកន្លែងស្តុក( រ៉េហ្គា)ដើម្បីកុំអោយមានសំរាម ឬដីហូរចូលក្នុងលូដែលអាចធ្វើអោយប្រព័ន្ធលូមេមានការកកឬស្ទះកាកសំណល់ផ្សេងៗជាដើមព្រោះអាចធ្វើស្ទះមិនអាចប្រើប្រាស់បានយូរអង្វែង ៕ ព្រែកជ័យ

as-9 as as-1 as-2 as-3 as-4 as-5 as-6 as-7 as-8


ចែករំលែក៖