ខេត្តពោធិ៍សាត់៖ យ៉ាងហោចស្រ្តីម្នាក់បានស្លាប់យ៉ាងអាហោចអាធ័ម និងក្មេងចាស់ប្រុសស្រីចំនួន ៦នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ផងដែរ ដោយសារតែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្សេងគ្នា នៅខេត្តពោធិ៍សាត់ ។
នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាលពីវេលាម៉ោង១៦និង៥០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨-១៩ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក រវាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 9630 បើកបរដោយឈ្មោះ ឡិ ម៉ារី ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ និងអ្នករួមដំណើរ ២នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង(ឆ្លងផ្លូវ) ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ពោធិសាត់ 1A 4869 បើកបរដោយឈ្មោះ វែន វណ្ណី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិបង្គោល ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងមានអ្នករួមដំណើរ ០២នាក់ដែរ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបានបុកពេញទំហឹង បណ្ដាលឲ្យរបរបួសរដូករណេលទាំងសង់ចំនួន ០៦នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ដោយឡែកនៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសមត្តកិច្ចនគរបាលប្រាប់ដែរថាមានករណីគ្រោះថ្នាក់មួយលើកដែរ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក គ្រាន់តែគេដឹងថាប្រភេទរថយន្តធុនតូចធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកស្ត្រីម្នាក់កំពុងណើរលើផ្លូវ បណ្ដាលឲ្យបាក់ជើងទាំងសង់ខាងរងរបួសធ្ងន់ សមត្ថកិច្ចបានចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យតែជាអក់សល់កបានស្លាប់បាត់បង់ជីវិត រថយន្តបង្កបណ្ថែមល្បឿនគេចខ្លួនបាត់ស្រម៉ោល ស្រ្តីរងគ្រោះមាន អាយុ ប្រហែល ម្ភៃក្រាស់ សាមស្ដើង មិនដឹងអត្តញ្ញាណ្ណនិងស័យដ្ឋាននោះទេ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ភ្លាមនោះសាកសពស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតំកល់នៅវត្តបុប្ជាសុវណ្ណ ដើម្បីរស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ ប៉ុន្តែរកមិនឃើញ ក៏បានសុំគោលការណ៍ព្រះរាជ្ញាចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន