ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្បឿនលឿនមិនប្រយត្ន័បុកគេពីក្រោយសន្លប់ស្ដូកនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសសន្លប់ស្ដូកស្ដឹង នឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកំណាត់ផ្លូវជាតិលេខ១០ រវាងម៉ូតូ នឹងម៉ូតូបង្កឡើងដោយបុរសម្នាក់ បើកបរមិនប្រយត្ន័ ក៏បុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិកណ្ដាល សង្កាត់ចេក ក្រុងស្វាយរៀង ។

បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណបានជិះម៉ូតមួយគ្រឿងម៉ាក យ៉ាម៉ាហា ពណ៌ក្រហម គ្មានស្លាកលេខ បានធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ មានយុវជនម្នាក់ទៀត បានជិះមកជែងជនរងគ្រោះហើយបត់ឆ្វេង ធ្វើអោយជនរងគ្រោះបុកពីក្រោយបោកខ្លួននឹងថ្នល់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចចុះអន្តរគមន៍ហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យខេត្ត ។

រីឯសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ ដោយស្ថានភាពរបួសធ្ងន់ពេក បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕ យឹម សុថាន

t d sf


ចែករំលែក៖