ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រលួចអាវ២ដងបានសម្រេច ញ៉ាមលួចម្តងទៀតត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មររោងចក្រមួយកន្លែង បានធ្វើសកម្មភាពលួចអាវហើយត្រូវបានសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរោងចក្រយីហោយ៉ក ម៉ាស់ ស្តិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះរឿន សុខ ជាភេទប្រុស អាយុ២១ ឆ្នាំមុខបរកម្មកររោងចក្រខាងលើ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុក សេរីសោភ័ណ បន្ទាយមានជ័យ ។

តាមសាក្សីពីសន្តិសុខបានអោយដឹងថា នៅមុនពេលកើតហេតុខណះកម្មរកំពុងបំពេញការងា ហើយជនសង្ស័យក៏បានចេញទៅបន្ទប់ទឹកដោយដើរឆ្លងការកន្លែងសន្តិសុខឈយាមដោយមានការសង្ស័យក៏ហៅឃាត់សួរ និងឆែកឆេរកឃើញអាវរោងចក្រចំនួន៨អាវ ដែលជនសង្ស័យចងមូលដាក់តាមដៃអាវ និងជើងខោទើបឃាត់ខ្លួនតែម្តង ។

ជនសង្ស័យបានសារភាពថា ខ្លួនបានលួចអាវនៅទីនោះចំនួន២ដងរួចមកហើយ ដោយម្តងយកបានអាវចំនួន៤ លើកទី៣ទើបត្រូវសន្តិសុខឃាត់បានតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសន្តិសុខប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍កាកាបរងចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖