ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ទៀតហើយនៅខណ្ឌមានជ័យ! វាយប្លន់យកម៉ូតូZOOMER Xពីយុវជនម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូមួយគ្រឿង ហើយមកធ្វើសកម្មភាពប្រើបំពង់ទីប មកវាយប្លន់យកម៉ូតូZoomer X សេរីឆ្នាំ២០១៥ ពីយុវជនម្នាក់ខណះកំពុងជិះម៉ូតូជិតដល់ផ្ទះ ។ ក្នុងហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី នៅក្បែរបុរី៩៩៩ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា យុវជនរងគ្រោះមានឈ្មោះយាន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាសិស្សសាលាធនធានមនុស្ស ស្នាក់នៅអង្គការ ទឹកនៃជីវិត ស្នាក់នៅភូមិត្នោនជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំនើតនៅឯខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានពីបងប្រុសជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុប្អូនប្រុសរបស់គាត់បានជិះម៉ូតូម៉ាក Zoomer X ពណ៍ស ស៊េរី២០១៥ ទើបនិងទិញបាន១៥ថ្ងៃ ហើយមិនទាន់ធ្វើស្លាកលេខ ដោយជនរងគ្រោះបានជិះចេញពីរៀននៅសកលវិទ្យាល័យធនធានមនុស្សត្រឡប់មកផ្ទះវិញ ពេលជិះជិតដល់ខាងមុខផ្ទះទៅហើយ ក៏ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកហង់ដាឌ្រីម មិនចាំស្លាកលេខ បានឌុបគ្នាមកឈប់ក្បែរហើយបានដកបំពង់ទីបវាយមកលើប្អូនគាត់បណ្តាលអោយដួល និងលើកយកម៉ូតូទៅបាត់តែម្តង ។

ក្រោយមកជនរងគ្រោះនិងសាច់ញាតិបងប្អូនបាននាំគ្នាជិះម៉ូតូទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍បឹងទំពុន ៕ ជីម ភារ៉ា ដង្កោ

img_0060 img_0062 img_0065


ចែករំលែក៖