ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាចេញពីពន្ធនាគារដែលបន្តធ្វើសកម្មភាពលួចម៉ូតូតែមិនបានសម្រេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាទើបចេញពី ពន្ធនាគារម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូមិនបាន សម្រេចបញ្ជូនទៅដេកគុកសាជាថ្មីម្តងទៀត។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ ជនសង្ស័យឈ្មោះ ជា សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិតាម៉ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅភូមិព្រៃគុយ ឃុំ ត្រពាំងគង ស្រុកសំរោងទង។

លោកអនុសេនីយ៍ឯក មុិច សុភាន់ អធិការ រងនគរបាលស្រុកសំរោងទងបានឲ្យដឹង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូមិនបាន សម្រេច តែចៃដន្យព្រះមិនជួយជិះទៅជួបគ្រោះថ្នាក់ ចរាចរណ៍ទើបបែកការណ៍ក៏ត្រូវចាប់ខ្លួនតែម្តង។

លោកអធិការរងនគរបាលស្រុកសំរោង ទងបានឲ្យដឹងទៀតថា ម្ចាស់ម៉ូតូឈ្មោះ បូ បញ្ញា អាយុ២២ឆ្នាំ មុខរបជាងបិទតែមម៉ូតូ។ ចំណែកម៉ូតូដែលចោរលួចមិនបានសម្រេច នោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខ 1CR-8405 ។

លោកអធិការរងបញ្ជាក់ថា ជនសង្ស័យគឺជាមុខសញ្ញាទើបចេញពីពន្ធធាគារកាលពីពេលថ្មីៗកន្លងទៅដោយករណីគ្រឿង ញៀន។ តែក្រោយពីចេញមកមិនព្រមកែ ខ្លួន បែរជាធ្វើសកម្មភាពដើរលួចម៉ូតូទៀតភ្លាត់ស្នៀតក៏ត្រូវចាប់ខ្លួនបញ្ជូនទៅចូល គុកជាថ្មីម្តងទៀត។

នៅព្រឹកថ្ងៃដដែលជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ
se se-1

 


ចែករំលែក៖