ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជួបសំណេះសំណាល រួមជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំភូមិ នៅមូលដ្ឋានខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សាលាខណ្ឌព្រែកព្នៅមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល រួមជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំភូមិ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នៅភោជនីយដ្ឋានបឹងសុបិន្ទ ។

លោកសុខ សម្បត្តិបានឡើងអានរបាយការណ៍ ជូនក្នុងអង្គពិធី ស្តីពីការចូលរួមអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុងក្រាលឆ្អឹងដែក ដាក់លូរំដោះទឹកសំអុយ ជីកស្រះ ជីកអណ្តូងទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងមានការចែកអំណោយដល់ចាស់ជរា ទុរគតជនជាដើម លោកសុខ សម្បត្តិបន្តទៀតថា ដោយសាតែសាលាខណ្ឌទើបតែបង្កបង្កើតថ្មី នៅមានការខ្វះខាតនៅឡើយ ហើយម៉្យាងវិញទៀតស្ថានភាពប្រជាពលរដ្ឋរស់នៅជាប្រជាពលរដ្ឋក្រីក្រភាគច្រើន ប្រកបរបរនេសាទត្រី ធ្វើកសិករដើប្បីចិញ្ចឹមជីវភាពរៀងខ្លួន។

នាឱកាសនោះលោកស្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅដែលបានរួមចំណែកជួយក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះសម្រាប់ឲ្យអនុវត្ត រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ដោយបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំង ហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍តាមមូលដ្ឋាន រួមទាំងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើការដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-សង្កាត់មានសុវត្ថិភាព និងការបំរើសេវាទាំង១១វិស័យ នៅការិយាល័យច្រកចេញចូលតែមួយ ។

លោកស្រីក៏បានបន្តទៀតថា ដើម្បីឲ្យការបម្រើសេវា សាធារណៈដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គឺអាជ្ញាធរមូលដ្ឋានត្រូវនៅកៀកកិតជាមួយពួកគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយ ធ្វើឲ្យបានស៊ីជម្រៅ ធ្វើឲ្យបានឆ្ងាយហ្នឹង និងមានប្រសិទ្ធិភាព ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រជាជនទទួលបានទំនុកចិត្ត និងការទទួលបាននូវ សុខសុវត្ថិភាពក្នុងការរស់នៅ៕ ព្រែកជ័យ

20161129_094117
20161129_084924 20161129_084943 20161129_084952 20161129_085139 20161129_085447 20161129_085533 20161129_085546 20161129_091020


ចែករំលែក៖