ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាសំរាមនិងការងារបំពេញបែបបទនៅច្រកចេញចូលតែមួយជារឿងសំខាន់នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ: ដើម្បីដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ក្នុងការបំពេញការងារ ដែលមានភាពចន្លោះប្រហោង និងដោះស្រាយបញ្ហាប្រឈមជាថ្មីម្តងទៀតលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានលោក លោកស្រីជាចៅសង្កាត់ត្រូវដឹកនាំកម្លាំងចុះប្រមូលសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ១កំទុកអោយប្រជាពលរដ្ឋនិងអ្នកដំណើររិះអាជ្ញាធរ បញ្ហាប្រឈមមួយទៀតត្រូវណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងទទួលបានសេវ៉ាបំពេញឯកសារផ្សេងនៅច្រកចេញ-ចូលតែ មិនត្រូវអោយមានអ្នករត់ការនោះទេព្រោះធ្វើឲ្យខាតប្រយោជន៍ជាច្រើន អ្នករត់ការអាចយកតម្លៃគុណនឹង២ឬ៣ ឬអាចគុណនឹង១០លើតម្លៃដើមក៏មានដែរ ។

ប្រសាសន៍ជាថ្មីក្នុងដាស់តឿនដល់អាជ្ញាធសង្កាត់និងមន្ត្រីនៅសាលាខណ្ឌបានលើកឡើង
កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី២ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ាងស៉ីផាន អភិបាលខណ្ឌ និងមានការចូលរួមពី លោក-លោកស្រី ជាអភិបាលរងខណ្ឌ , លោកចៅសង្កាត់ទាំង៨ និងមន្ត្រីក្រុមការងារគ្រប់ការិយាល័យជាច្រើននាក់ទៀត ។

បន្ទាបពីស្តាប់របាយការស្តីពីសកម្មភាពការងាដែលអនុវត្តបានក្នុងរយៈពេល១ខែវិច្ឆិការ រួចមក លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ លើកឡើងថា គ្រប់ការិយាល័យជំនាញទាំងអស់ សូមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកទទួលសេវាកម្មច្រកចេញចូលតែមួយដោយខ្លួនឯង ជៀសឲ្យបានតាមរយៈអ្នករត់ការ ពោលគឺ ” កុំពឹងផ្អែកអ្នករត់ការឲ្យសោះ នេះជាគោលដៅរបស់យើង , បងប្អូនណាមានបញ្ហាសូមមកទាក់ទងដោយផ្ទាល់ ដែលនៅទីនេះមានកំណត់តម្លៃយ៉ាងច្បាស់ ” ។ ច្រកចេញចូលតែមួយនេះ គឺ ធ្វើយ៉ាងណាឲ្យសេវាកាន់តែខិតជិតប្រជាពលរដ្ឋ ។

លោកអភិបាលខណ្ឌបានបន្តថា តាមគម្រោងការរបស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៧ ឬ យ៉ាងយូរឆ្នាំ២០១៨ រាជរដ្ឋាភិបាលនឹងបង្កើតអោយមានមជ្ឈមណ្ឌលមួយដែល ហៅថា”មជ្ឈមណ្ឌលច្រកចេញចូលតែមួយ” គឺ សំដៅលើរាជធានីនិងខេត្ត ដើម្បីបំរើអោយប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ អភិបាលខណ្ឌច្បារអំពៅ ក៏បានស្នើឲ្យប្រធានច្រកចេញចូលតែមួយនៃសាលាខណ្ឌច្បារអំពៅ លើកផ្លាកច្រកចេញចូលតែមួយ នៅទីប្រជុំជន ពិសេសតាមផ្សារនានា ដោយលោកសុខចិត្តចេញថវិកាដោយខ្លួនឯង ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសេវាកម្មច្រកចេញចូលតែមួយ នេះ ។

ក្រៅពីការលើកឡើងពីបញ្ហារច្រកចេញចូលតែមួយ លោកអភិបាលខណ្ឌក៍បានតែនាំអោយលោកចៅសង្កាត់ក្បាលកោះ,សង្កាត់ព្រែកឯង,សង្កាត់វាលស្បូវ និង សង្កាត់ព្រែកថ្មី ត្រូវដឹកនាំកម្លាំងចុះប្រមូលសំរាម ព្រោះយើងគឺជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ជាអ្មកបំរើប្រជាពលរដ្ឋ មិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋនោះទេ បញ្ហាសំរាមនេះកំពុងធ្វើអោយប្រជាពលរដ្ឋនិងអ្នកដំណើររិះគន់មកលើអាជ្ញាធរ ទោះជាយ៉ាងណា ក៏ដោយអាជ្ញាធរខណ្ឌ នឹងខិតខំដោះបញ្ហាសំរាមនេះអោយបានបន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីនាពេលដ៍ខ្លីខានមុខនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់អាជ្ញាធរ ៕ សណ្តោស

1

6

7
2 4


ចែករំលែក៖