ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ពីបទប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៤នាក់ត្រូវសមត្ថកិច្ច នគរបាលខណ្ឌសែនសុខឃាត់ខ្លួនពាក់ ព័ន្ធនឹងករណីប្រើប្រាស់ថ្នាំញៀននៅក្នុងសង្កាត់ ទឹកថ្លានិងសង្កាត់ភ្នំពេញថ្មី។

ការឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ខាងលើនេះបានធ្វើឡើងនៅគោលដៅពីរផ្សេងគ្នា គឺគោលដៅទី១ឃាត់ខ្លួនជនសង្ស័យ ២នាក់កាលពីវេលាម៉ោង១១ និង១០នាទី យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នៅតាម បណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិ ចុងថ្នល់ ខាងលិច សង្កាត់ទឹកថ្លា។ ជន សង្ស័យទី១.ឈ្មោះ បុិច ស្រេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងទង ស្នាក់នៅភូមិ ដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២.ឈ្មោះ ខុន ថៃ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺកម្លាំង នគរបាលបានធ្វើការល្បាតក្នុងមូលដ្ឋាននៅ ចំណុចនោះហើយដោយមានការសង្ស័យ លើពួកគេទាំងអស់នោះក៏ឃាត់ខ្លួនដើម្បីត្រួតពិនិត្យ និងធ្វើតេស្តទឹកនោមឃើញ មានសារធាតុញៀនទើបឃាត់ខ្លួនតែម្តង។ ចំណែកជនសង្ស័យ ២នាក់ទៀតសមត្ថកិច្ច បានឃាត់ខ្លួនកាលពីវេលាម៉ោង០០ និង ១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦តាមបណ្តោយផ្លូវ ឧកញ៉ា ម៉ុង ឬទ្ធី ក្នុងភូមិបាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យ២ នាក់ទៀតនោះគឺទី១.ឈ្មោះ ណែម សុផល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅភូមិរោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២.ឈ្មោះ ណារ៉ា ធីសុី ភេទប្រុស អាយុ១៦ឆ្នាំ ជា សិស្ស ស្នាក់នៅភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបាន ឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះកម្លាំងសមត្ថកិច្ចបានល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចខាងលើឃើញ ពួកគេកំពុងដើរហើយមានការសង្ស័យក៏បានឃាត់សួរនាំនិងធ្វើតេស្តទឹកនោមឃើញ មានសារធាតុញៀនទើបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕ តុង សីហា

tong3 tong4


ចែករំលែក៖