ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៦កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់អាវុធគ្មានការអនុញ្ញាត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនឆែកឆេររកឃើញអាវុធខ្លីម៉ាកកា៥៩មួយដ់មនៅជាប់នឹងខ្លួន។

មន្រី្តនគរបាលព្រហ្មទណ្ឌរាជធានីបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ប៊ុន ទី ហៅ តួ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរនិង ទី២ឈ្មោះ ចាន់ វាសនា ហៅ ញៀវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងទី៣ឈ្មោះ ដែន កំពុងរត់គេខ្លួន។

មន្រី្តដដែលបន្តថា ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រោយវិទ្យាល័យព្រះយុគន្ធរ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ដោយដកហូតបានអាវុធខ្លីគ្មានលិខិតអនុញ្ញាតចំនួន១ដើម ម៉ាកកា៥៩ មានបង់ចំនួន១ និងគ្រប់ចំនួន១គ្រាប់ ខណៈដែលដឹងថាពួកគេជាជនស៊ីវិលហើយមានកាំភ្លើងខ្លីប្រើប្រាស់ខុសលក្ខការណ៍។ ជំណែកបក្ខពួកម្នាក់ទៀតកំពុងគេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ ប្រាថ្នា

_________________


ចែករំលែក៖